Features

រឿងខ្មោចនៅអាស៊ីល្បីជាងគេទាំង5

Writer: Casey Lee



ចំណងជើងៈ"Exorcism: Haunted Child" and "Ju-On: The Final".

ដោយសារយើងចូលចិត្តមើលព្រលឹងចូលសន្ធិតក្នុងរឿងខ្មោចភាគខាងលិច យើងមិនដែលមានបញ្ហាដោយសារយើងអាចផ្តាច់ខ្លួនដោយសារ ការលងដែលកើតឡើងតែក្នុងផ្ទះគ្រួសារWhite,ហើយពួកគេគ្មានមូលហេតុធ្វើឱ្យជីវិតយើងទុក្ខសោកទេ។ ដូច្នេះ មានតែរឿងខ្មោចអាស៊ីទេដែលយើងមានអារម្មណ៍តក់ស្លុតព្រោះរឿងទាំងនេះដូចជារឿងពិតហើយមានអារម្មណ៍ថាយើងនៅផ្ទះនោះដែរ។

រឿងខ្មោចអាស៊ីចាប់ផ្តើមល្បីល្បាញនៅពេលមានការចាប់អារម្មណ៍ខ្លាំងក្នុងHollywoodក្នុងឆ្នាំ2000
ហើយចុងក្រោយវាក្លាយទៅជាការកេងចំណេងក្នុងការថតសារឡើងវិញសម្រាប់អ្នកចូលចិត្តមើលHollywood (អ្នកប្រហែលជាឆ្ងល់ថាហេតុអីមានរឿងថតឡើងវិញជាច្រើនបច្ចុប្បន្ន។

ក្នុងការរៀបចំការការបង្ហាញរឿង"Exorcism: Haunted Children"ពីវៀតណាម និង ការបញ្ចាំង ភាគចុងក្រោយនៃរឿងភាគដ៏វែងរបស់ជប៉ុនJu-On
"Ju-On: The Final" ខែនេះ យើងចាំមើលរឿងខ្មោចចុងក្រោយដែលនឹងមកពីប្រទេសទាំង5នៅប្រភពភាពយន្តអាស៊ីដែលផ្តល់ឱ្យយើងយប់ដែលដេកមិនលក់តែមានតម្លៃក្នុងការមើល។

"Ringu" (ជប៉ុន)

ជប៉ុនមានរឿងខ្មោចតាំងពីបុរាណហួសវិស័យធម្មជាតិមួយតាំងពីថតខ្សែភាពយន្តដំបូងដោយផ្អែកលើរឿងបុរាណដែលគេបោះបង់ចោល
នៃភាពហួសវិស័យធម្មជាតិ ដែលធ្វើជាគំរូរឿងជាច្រើន។យ៉ាងណាក៏ដោយ រឿងបែបនេះបានសាបសូន្យបណ្តើរៗពេលអស់ការជំរុញទឹកចិត្ត ដូច្នេះគួរតែមានរឿងថ្មី។
ដោយកែសម្រួលពីរឿងប្រលោមលោកសរសេរដោយSuzuki ដែលជាជំរុញដោយ"Poltergeist"ឆ្នាំ1982
រឿង"Ringu"ដោយHideo Nakataឆ្នាំ1998 ដែលជួយឱ្យរឿងរន្ធត់ល្បីសារជាថ្មីក្នុងការផលិតខ្សែភាពយន្តជប៉ុន។តារាសម្តែង
Nanako Matsushimaដើរតួជាអ្នករាយការណ៍ដែលស៊ើបអង្កេតវីដេអូបណ្តាសាដែលធ្វើឱ្យអ្នកបានមើល ស្លាប់ រួមទាំងក្មួយស្រីនាងដែរ "Ringu"
បានបង្កើតភាពរន្ធត់របស់ជប៉ុនថ្មីដែលមានឬសគល់ប្រវត្តិសាស្ត្រនៃវប្បធម៌ ដែលកើតក្នុងពិភពបច្ចេកវិជ្ជាទំនើបតាមកាស៉ែតVHSដ៍គួរឱ្យធុញ។

"Ringu"មិនត្រឹមតែក្លាយជារឿងរន្ធត់ដែលលក់ដាច់ច្រើនជាងគេប្រចាំឆ្នាំចាក់បញ្ចាំង1998ទេ វាល្បីល្បាញកន្លែងផ្សេង។
ឯត្តកម្មការរឿងជប៉ុនលក់ដាច់បំផុតនៅហុងកុងត្រូវបំបាក់ថ្មីៗក្នុងឆ្នាំ2015 ហើយវាត្រូវគេទទួលស្គាល់ថាជាដំណាក់កាលនៃការឈានជើងរបស់រឿងខ្មោចជប៉ុនទៅអាមេរិក
រួមទាំងរឿងភាគ"Ju-On" និងចុងក្រោយរឿង"Dark Water"របស់Nakata ។វាក៏ចាប់ផ្តើមការអភិវឌ្ឍន៍រឿងខ្មោចអាស៊ីដែលត្រូវបានថតសារជាថ្មីដោយផលិតករភាគខាងលិចក្នុងឆ្នាំ2000
ដែលការថតថ្មីនូវរឿង"The Ring"របស់Gore Cerbinski ទទួលបានការគោរពកោតសរសើរជាងមុនចំពោះរឿងដើមរបស់Nakataនៅប្រទេសរបស់គាត់។

"A Tale of Two Sisters"(កូរ៉េខាងត្បូង)

ការផលិតរឿងរបស់កូរ៉េគឺនៅពាក់កណ្តាលការល្បីល្បាញក្នុងឆ្នាំ2000ជាមួយការរូមគ្នានៃផលិតករជំនាន់ថ្មីដែលអាចចែកចាយស្នាដៃសិល្បៈ
សម្រាប់ភាពជោគជ័យពាណិជ្ជកម្ម។អ្នកទាំងនោះមានដូចជាKim Jee Woon ដែលបានទទួលការទាក់ទាញជាមួយរឿង"The Quiet Family"។
យ៉ាងណាក៏ដោយ រឿង"A Tale of Two Sisters"ដែលរក្សាតំណែងមិនត្រឹមតែជាផលិតករឯកក្នុងរឿងខ្មោចកូរ៉េទេ ថែមទាំងជាផលិតករដែលខុសពីគេ។

ដោយផ្អែកលើរឿងល្បីល្បាញកូរ៉េ"Rose Flower, Red Lotus" ដែលយកលំនាំតាមCinderella តួអង្គគឺSo Mi និងSu Yeon
ត្រូវបានធ្វើបាបដោយម្តាយចុង។ ដោយភាពមិនចុះសម្រុងរវាងម្តាយនិងកូនចុងជាចំណុចសំខាន់នៃរឿង រឿងដែលកើតក្នុងផ្ទះគឺពិបាកថ្លែងដែលទាក់ទាញចំណាប់អារម្មណ៍យើងមានរឿងកម្មពារកើតឡើង។

សម្រាប់រឿងដែលច្នៃប្រឌិត ការធ្វើឱ្យសាច់រឿងប្រែប្រួលអាចផ្តល់ប្រយោជន៍កុំឱ្យធុញថប់ "A Tale of Two Sisters" នឹងត្រូវបានគេចងចាំថាជាស្នាដៃដ៍អស្ចារ្យរបស់ការផលិតខ្សែភាពយន្តកូរ៉េ។

វានៅតែជារឿងខ្មោចដែលលក់ដាច់ជាងគេនៅកន្លែងលក់សំបុត្រប្រទេសកូរ៉េសព្វថ្ងៃ ហើយវាជារឿងកូរ៉េដំបូងដែលបញ្ចាំងនៅសហរដ្ឋអាមេរិកដែលបើកផ្លូវឱ្យរឿងខ្មោចកូរ៉េជាច្រើនទៀត(រួមមាន"I Saw the Devil"របស់Kim) ដើម្បីបង្កើនទស្សនិកជន។"A Tale of Two Sisters" ក៏បានថតសារជាថ្មីជារឿងអាមេរិក"The Uninvited"ក្នុងឆ្នាំ2009 ដោយGuard Brothers តែវានៅតែមិនអាចប្រៀបជាមួយរឿងដើមបាន។

"Shutter" (Thailand)

បើមើលប៉ែកអាស៊ី ប្រទេសថៃជាកន្លែងផលិតរឿងខ្មោចដ៏គួរឱ្យព្រឺព្រួច វាគួរឱ្យភ្ញាក់ផ្អើលដែលប្រទេសនេះតែមួយ អាចផ្គត់ផ្គង់មិនឈប់មិនឈរនូវរឿងជាច្រើន ដើម្បីទាក់ទាញការស្រមើស្រមៃនិងការភ័យខ្លាចរបស់យើង។

"Shutter" សមទៅនឹងចំណងជើង ជាទីប្រជុំនៃវិញ្ញាណដែលមានក្នុងរូបថត ក៏ដូចជារូបវិញ្ញាណដែលថតជាប់តាមសាច់រឿង (មុនពេលមានកាមេរ៉ាឌីជីថល) ពេល Tun ជាងថតរូបម្នាក់ ចាប់ផ្តើមកត់សម្គាល់ពីអ្វីខុសប្រក្រតីក្នុងរូបថតនិងស្នាមលើ-ករបស់គាត់ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ នាំឱ្យគាត់និងមិត្តស្រីគាត់ Jane ឆ្ងល់និងតាមដានពីរឿងវិញ្ញាណរូបថតដែលធ្វើឱ្យពួកគេទាំង2ជួបនឹងអតីតកាលដ៏ងងឹត។

ដឹកនាំសម្តែងរួមគ្នាដោយ Banjong Pisanthanakun អ្នកដឹកនាំរឿងដ៍ល្បីល្បាញប្រឆ្នាំ2013 "Pee Mak" និង Parkpoom Wongpoom "Shutter" ប្រហែលអាចនឹងមិនមែនជាអ្នកផ្សព្វផ្សាយដ៏ល្បី ដូចជាភាពយន្តមកពីជប៉ុននិងកូរ៉េខាងត្បូង តែគំនិតដែលស្របនឹងរសនិយមទូទៅក៏មានការទាក់ទាញមិនអន់ដែរ នៅពេលរឿង Masayuki Ochiai's 2008 របស់អាមេរិកបានល្បី ភាពយន្ត "Shutter" ក៏បានមានកេរ្តិ៍ឈ្មោះនៅ Tamil និង Hindi ដែរ។

"The Maid" (Singapore)

គិតថាសឹង្ហបុរីនិងប្រទេសតិចតួច តែងផ្តោតអារម្មណ៍ទៅលើភាពយន្តរបស់ Jack Neo វាពិតជាគួរឱ្យសោកស្តាយ ពួកគេបានមើលរំលងរឿង "The Maid" ។

រឿងដ៏ល្បីល្បាញដែលត្រូវបានផលិតដំបូងក្នុងសឹង្ហបុរី រូបភាពនិងមនោសញ្ចេតនា គឺផ្តើមចេញពីអ្នកដឹកនាំរឿង Kelvin Tong ដែលមានភាពស្រដៀងគ្នានឹងប្រទេសជិតខាងប៉ែកខាងជើង ជាពិសេសក្នុងខែនៃបុណ្យសែនក្បាលទឹក (ពីការប៉ើងផេះរហូតដល់អង្គុយជួរមុខ មើលការប្រគុំតន្រ្តីអូបេរ៉ា) តែ "The Maid" បង្គប់នូវសាច់រឿងរន្ធត់ជាងនេះទៀត ហើយក្រឿនរំលឹកយើងថា ខ្មោចពិតពេលខ្លះ គ្មានបញ្ហានឹងបានទៅចាប់ជាតិថ្មីនោះទេ។

"The Eye" (Hong Kong)

ក្នុងឋានៈជាអ្នកផលិតខ្សែភាពយន្តដ៏ល្បីនៅតំបន់អាស៊ី មិនស្រមៃមិនបានថា សាច់រឿងរន្ធត់មិនបាននាំចូលភាពយន្តហុងកុង យ៉ាងណាមិញ បើនិយាយឱ្យស្រួលស្តាប់ បើសិនត្រូវជ្រើសរើសភាពយន្តតំណាងឱ្យរឿងរន្ធត់ហុងកុងនោះ វានឹងធ្វើឱ្យខូចសាច់រឿងជាច្រើន( វាមិនមែនទាំងអស់ទេ) តែរឿងដែលល្បីប្រចាំឆ្នាំ2002 នោះគឺ "The Eye" ជាសាច់រឿងបរិយាយអំពីអ្នកលេងវីយូឡុងពិការភ្នែកម្នាក់ ដែលសះស្បើយពីការវះកាត់ប្តូរភ្នែក។ ផ្ទុយមកវិញ មិនត្រឹមតែនាងបានមើលឃើញទេ តែបានឃើញរបស់ដែលភ្នែកធម្មតាមិនគួរឃើញ។ វាជារឿងពិតដែលដកស្រង់ចេញពីអ្នកកាសែតម្នាក់ដែលធ្វើព័ត៌មានពីក្មេងស្រីដែលធ្វើអត្តឃាតម្នាក់ បន្ទាប់ពីធ្វើការវះកាត់ភ្នែករួច បងប្អូនដែលឈ្មោះ Pang បានយករឿងនេះមកប្រឌិតជារឿងភាពយន្ត "The Eye" នេះ ឱ្យយើងបានដឹងថា វិញ្ញាណមានពិតគ្រប់ទីកន្លែង។

មូលហេតុដែលធ្វើឱ្យយើងជ្រើសយកវា ព្រោះ "The Eye" បានចេញពីផលិតកម្ម pan-Asian ដោយចេញពីអ្នកដឹកនាំដែលមានសញ្ជាតិជាជនជាតិហុងកុង ហើយអ្នកសម្តែងជាជនជាតិម៉ាឡេ ឈ្មោះ Angelica Lee ដែលបានល្បីតាមរឿងនោះ ជាមួយនឹងតារាសម្តែងជាច្រើនទៀតមកពី សឹង្ហបុរី ថៃ និងកាដាណា។

ផលិតកម្មនិងផលិតកម្មសម្រេច ជាការរួបរួមគ្នារវាង production houses នៅហុងកុងនិងប្រទេសថៃ ដែលបងប្អូននោះ មានការទាក់ទងដ៏ជិតស្និទ្ធតាំងពីភាពយន្ត "Bangkok Dangerous". លក្ខខណ្ឌជាច្រើនទៀត "The Eye" អាចនិយាយបានថាជារឿងរន្ធត់របស់អាស៊ីពិតប្រាកដតាមរយៈពាក្យសម្តីគ្រប់ម៉ាត់។


ទស្សនាភាយន្តអាស៊ីដ៏ល្បីទាំង 5 ដែលយើងបានជ្រើសរើស!

To read this article in English, click HERE.

Cinema Online, 26 June 2015


Related Movies:
Ju On 3: Beginning Of The End (Khmer) (03 Oct 2014)

Jwplayer article page COKH (English)

Related Links:
Showtimes