Features

មូលហេតុដែលអ្នកគួរមើលរឿង "X-Men: Apocalypse"

Writer: Casey Chong



តួអង្គក្នុងរឿង "X-Men: Apocalypse"

រាល់អ្វីដែលល្អនឹងត្រូវបញ្ចប់ ហើយនេះជាសញ្ញាបញ្ចប់ពិតសម្រាប់ភាពយន្ត "X-Men: Apocalypse"។ បន្ទាប់ពីការកំណត់ពេលវេលាឡើងវិញ ដើម្បីចាប់ផ្តើមសម័យកាលថ្មីនៅក្នុងភាពយន្តរឿង"X-Men: Days Of Future Past" អ្នកដឹកនាំ Bryan Singer បិទបញ្ចប់នូវទំព័រនេះ ក្នុងទំហំវិនាសកម្មដ៏ធំ។

ដោយសារតែ "X-Men" ជាភាពយន្តដ៏ល្បីសំរាប់រដូវក្តៅ ខាងក្រោមជាមូលហេតុដែលអ្នកគួរមើលរឿងនេះ។

1. វត្តមានរបស់តួអង្គ Apocalypse


តួអង្គ Apocalypse ក្នុងរឿង "X-Men: Apocalypse"ដែលទទួលពានរង្វាន់ Oscar Isaac

បំភ្លេចតួអង្គចាស់ៗដូចជា Magneto ឫក៏ Colonel William Stryker ហើយមកទស្សនាតួអង្គថ្មីក្នុងភាគទី៣របស់ "X-Men: First Class" នេះវិញ។ Apocalypse ជាតួអង្គមនុស្សដែលមានថាមពលពិសេសដំបូងគេបំផុដែលអាចចូលក្នុងខ្លួនរបស់មនុស្សម្នាក់ទៀតបាន លើសពីនេះគាត់មានមហាអំណាចពិសេសៗជាច្រើនដូចជាអាចធ្វើអោយខ្លួនគាត់ធំជាងមុនបានទៀតផង ដែរទស្សនិកជនអាចទស្សនាឈុតឆាកទាំងអស់នេះតាមរយះឃ្លីបវីដេអូខ្លីរបស់រឿង "X-Men: Apocalypse" បាន។ ធ្លាប់ទទួលពានរង្វាន់ Oscar Issac ហើយធ្លាប់សំដែងក្នុងរឿង "Ex Machina" និងរឿង "Star Wars: The Force Awakens" ដោយថ្មីៗនេះដើរតួជា Apocalypse ក្នុងរឿង "X-Men: Apocalypse" ដែលកំពុងចាក់បញ្ចាំងផងដែរ។

2. ខ្សែភាពយន្តថ្មីនេះជាវគ្គបញ្ចប់


តួអង្គសំខាន់ៗក្នុងរឿង "X-Men: Apocalypse"

បន្ទាប់ពីភាពជោគជ័យរបស់ភាពយន្ត "X-Men" ជាច្រើនវគ្គដូចជាវគ្គ "X-Men: The Last Stand", "X-Men: First Class", និង "X-Men: Days of Future Past" ដែលដឹកនាំដោយ Bryan Singer ហើយអ្នកដឹកនាំរឿងរូបនេះសំរេចចិត្តបញ្ចប់វគ្គរបស់រឿង "X-Men" ដោយយកលំនាំពីរឿង "Apocalypse" កាលពីឆ្នាំ ១៩៨០។ ដោយសារតែ "X-Men: Apocalypse" ជាវគ្គបញ្ចប់ អ្នកដឹកនាំរឿង Singer បានដាកបញ្ចូលឈុតឆាកដ៏គួរអោយចាប់អារម្មណ៍ជាច្រើនដែលមិនធ្វើអោយទស្សនិកជនខកចិត្តឡើយ។

3. "X-Men" បន្ថែមតួអង្គថ្មីៗ


តួអង្គ Psylocke ដែលសំដែងដោយ Olivia Munn

វត្តមានរបស់តួអង្គកាលពីវគ្គមុនដូចជា Magneto, Professor X, Mystique និង Beast ជាមួយវត្តមានរបស់តួអង្គថ្មីៗបន្ថែមទៀតដូចជា Jean Grey ដែលសំដែងដោយ Sophie Turner, Storm សំដែងដោយ Alexandra Shipp, Jubilee ដែលសំដែងដោយ Lana Condor, និង Nightcrawler ដែលសំដែងដោយ Kodi Smit-McPhee។

អ្វីដែលកាន់តែពិសេសទៀតនោះគឺវត្តមានរបស់តួអង្គដែលទស្សនិកជាច្រើនចូលចិត្តយ៉ាងខ្លាំងគឺ Psylocke ដែលសំដែងដោយតារាស្រី Olivia Munn ហើយឈុតសំលៀកបំពាក់ដ៏ស្រស់ស្អាតរបស់គាត់ដូចបេះបិតទៅនឹងសៀវភៅរឿង "X-Men"។

4. អ្នកដឹកនាំរឿងដ៏មានទេពកោសល្យ


អ្នកដឹកនាំរឿង Bryan Singer (រូបទីពីរខាងឆ្វេង)

ក្រៅពីអ្នកដឹកនាំរឿងដែលមានឈ្មោះថា Matthew Vaughn ដែលដឹកនាំរឿង "X-men: First Class" អ្នកដឹកនាំរឿង Bryan Singer ដែលទទួលជោគជ័យក្នុងការធ្វើអោយតួអង្គ X-Men មានភាពល្បីល្បាញយ៉ាងខ្លាំង ដោយហេតុនេះហើយគាត់ត្រូវបានអោយងារជាអ្នកដឹកនាំរឿង Hollywood ដែលទទួលពានរង្វាន់សំរាប់ភាពយន្តស្តីពីវីរៈបុរសជាពិសេសជាមួយស្នាដៃរបស់គាត់គឺរឿង "X-Men" កាលពីឆ្នាំ ២០០០ និងរឿង "X2: X-Men United" កាលពីឆ្នាំ ២០០៣ ជាបន្តបន្ទាប់។

ហើយទស្សនិកជនក៏មិនភ្លេចផងដែរនូវស្នាដៃក្រោយៗទៀតរបស់គាត់ក្នុងរឿង "X-Men: Days of Future Past" កាលពីឆ្នាំ ២០១៤ ផងដែរ។


5. ឈុតឆាកខ្នាតធំ

 


ឈុតឆាកប្រយុទ្ធគ្នាមួយក្នុងរឿង "X-Men: Apocalypse"

ដោយវត្តមានតួអង្គ Apocalypse ក្នុងរឿង "X-Men: Apocalypse" ធ្វើអោយភាពយន្តនេះពោរពេញទីដោយឈុតឆាកប្រយុតគ្នា ហើយទស្សនិកជននឹងទទួលអារម្មណ៍រំភើបនៅពេល ទស្សនា។

ភាពយន្ត "X-Men: Apocalypse" ចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០១៦នេះតទៅ!

Cinema Online, 23 May 2016


Related Movies:
X-Men: Apocalypse (19 May 2016)
X-Men: Days Of Future Past (29 May 2014)
The Wolverine (3D) (01 Aug 2013)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes