Features

ជួបជាមួយតារាសំដែងក្នុង "រឿងសម្ងាត់របស់សត្វចិញ្ចឹម"

Writer: Casey Chong



ពួកគេគួរអោយស្រលាញ់់ ប៉ុន្តែក៏មានរឿងសំងាត់ផ្ទាល់ខ្លួនដែរ

ជាមួយវត្តមានខ្សែភាពយន្ត របស់ខ្លួនក្នុងមហោស្រពភាពយន្តអន្តរជាតិ Annecy International Animated Film Festival ក្នុងប្រទេសបារំាងកាលពីខែមិថុនាកន្លងទៅនេះ ផលិតកម្ម Illumination Entertainment បានទទួលពាន់រង្វាន់សំរាប់រឿង "The Secret Life of Pets"។

ទស្សនិកជនប្រហែលជាធ្លាប់ឮឈ្មោះផលិតកម្មនេះហើយតាម រយៈរឿងគំនូរជីវចលល្បីៗជាច្រើនដូចជា "Despicable Me" កាលពីឆ្នាំ ២០១០ និងវគ្គមុនៗ រួមទាំង រឿង "Minions" កាលពីឆ្នាំ ២០១៥ ផងដែរ។

ផលិតករភាពយន្តលោក Chris Renaud និងលោក Yarrow Cheney បានផ្ជាប់សាច់រឿងទៅនឹងសំនួរថា "តើសត្វចិញ្ចឹមរបស់អ្នកធ្វើអ្វីខ្លះ ពេលអ្នកមិននៅផ្ទះ?" ដើម្បីដោះស្រាយចម្ងល់ ជាពិសេសតារាដែលបញ្ចូលសំលេងអោយតួអង្គក្នុងរឿងនេះ ជួបជាមួយពួកគាត់ទាំងអស់គ្នាណា!

1. Max បញ្ចូលសំលេងដោយលោក Louis C.K.

 

Max ជាឆ្កែដែលមានសម្បុរសរលាយត្នោត និងចេះស្តាប់បង្គាប់ ហើយក៏ជាតួអង្គដ៏សំខាន់មួយក្នុងរឿង "The Secret Life of Pets"ដែរ។ Max រស់នៅក្នុងទីក្រុង New York ជាមួយ Katie ដែលជាម្ចាស់ ហើយតែងតែអង្គុយរងចាំរហូតដល់ Katie ត្រលប់មកផ្ទះវិញ ប៉ុន្តែអ្វីៗបានប្រែប្រួលនៅពេលដែល Katie យកឆ្កែមួយទៀតឈ្មោះ Duke មកចិញ្ចឹម។

តួអង្គ Max បញ្ចូលសំលេងដោយតារាកំប្លែង Louis C.K. ដោយគាត់ធ្លាប់បញ្ចូលសំលេង និងសំដែងក្នុងរឿងជាច្រើនដូចជា "Role Models" "Blue Jasmine" និងរឿង "American Hustle" ជាបន្តបន្ទាប់ ដែលក្នុងរឿង "The Secret Life of Pets" ជាជំហានដ៏ធំរបស់គាត់ក្នុងវិស័យសិល្បៈ។

2. Chole បញ្ចូលសំលេងដោយ Lake Bell

Chloe ជាឆ្មាដ៏ធាត់ និងជាអ្នកជិតខាងរបស់ Max ហើយប្រាកដណាស់ Chloe ខ្វល់តែពីការញ៉ាំប៉ុណ្ណោះ។

ជាមួយនឹងការបញ្ចូលសំលេងអោយតួអង្គគំនូរជីវចលល្បីៗ ដូចជារឿង "Shrek Forever After" និងរឿង "Mr. Peabody & Sherman" កញ្ញា Lake Bell ក៏ទស្សនិកជនជាច្រើនស្គាល់តាមការបញ្ចូលសំលេងអោយតួអង្គឃ្លីបគំនូរជីវចលតាម Netflix ដូចជា "BoJack Horseman" លើសពីនេះកញ្ញា Bell ក៏ជាតារាសំដែងមួយដួងក្នុងរឿងភាគទូរទស្សន៍ដែលមានចំនងជើងថា "The Practice" និងរឿង "Boston Legal" ទៀតផង។

3. Duke បញ្ចូលសំលេងដោយលោក Eric Stonestreet

Duke ត្រូវបាន Katie យកទៅចិញ្ចឹម ដែលធ្វើអោយជីវិតរបស់ Max ចាប់ផ្តើមលំបាកទៅៗដោយសារតែ Katie មិនយកចិត្តទុកដាក់ដូចមុន ហើយម្ចាស់របស់ឆ្កែទាំពីរ ចង់អោយ Duke និង Max ប្រឡែងលេងជាមួយគ្នា ប៉ុន្តែឆ្កែទាំងពីរក្លាយជាសត្រូវទៅវិញ។

តារាសំដែងលោក Eric Stonestreet បញ្ចូលសំលេងអោយ សត្វឆ្កែឈ្មោះ Duke ក្នុងរឿង "The Secret Life of Pets" ក៏មានវត្តមានក្នុងភាពយន្តតាមកញ្ចក់ទូរទស្សន៍ ដូចជារឿង "Almost Famous" "Bad Teacher" "Identity Thief" នឹងខ្សែភាពយន្តមួយចំនួនទៀត ក្រៅពីនេះEric ក៏ធ្លាប់ទទួលពានរង្វាន់សំរាប់ការសំដែងរបស់គាត់ជាតួអង្គ Cameron Tucker ក្នុងរឿង "Modern Family"។

4. Snowball បញ្ចូលសំលេងដោយលោក Kevin Hart

បើមើលមួយភ្លែត Snowball គឺជាទន្សាយដ៏គួរអោយស្រលាញ់ តែការពិតវិញ Snowball ជាទន្សាយដ៏មានល្បិច ហើយមិនចូលចិត្តសត្វចិញ្ចឹមដ៏ទៃទៀតទេ អ្វីដែលមិនគួរអោយជឿគឺគាត់ចង់គ្រប់គ្រង់ពិភពលោកទាំងមូលទៀតផង ដោយក្នុងរឿងនេះ Snowball ជាមេដឹកនាំក្រុមសត្វមួយក្រុមឈ្មោះ The Flushed Pets ដែលមានឆ្កែដ៏ធំមួយក្បាលឈ្មោះ Ripper ជាដៃស្តាំទៀតផង។

អ្នកបញ្ចូលសំលេងអោយ Snowball គឺតារាសំដែងលោក Kevin Hart ដែលគាត់គឺជាតារាកំប្លែងដ៏ល្បីនៅ Hollywood ដោយបានបង្ហាញខ្លួនក្នុងរឿងល្បីៗមួយចំនួនដូចជារឿង "Think Like A Man" "Ride Along" "Get Hard" និងភាពយន្តដែលកំពុងចាក់បញ្ចាំងថ្មីៗនេះគឺរឿង "Central Intelligence" ដែលគាត់សំដែងជាមួយលោក Dwayne Johnson។

5. Gidget បញ្ចូលសំលេងដោយអ្នកនាង Jenny Slate

Gidget ជាឆ្កែញីដែលជាអ្នកជិតខាង និងស្រលាញ់ Max ផងដែរ ហើយនៅពេលដែលអ្នកដែលនាងលួចស្រលាញ់បាត់ខ្លួន នាងក៏បានពឹងពាក់សត្វស្ទាំងមួយអោយជួយរក។

Jenny Slate ជាតារាស្រីដ៏ស្រស់ស្អាត ដែលបញ្ចូលសំលេងអោយតួអង្គ Gidget ហើយក៏ជាតួសំដែងដ៏សំខាន់មួយក្នុងកម្មវិធី "Saturday Night Live" និងរឿងបែបស្នេហា និងកំប្លែង "Obvious Child" កាលពីឆ្នាំ ២០១៤ ជាបន្តបន្ទាប់។ ក្រៅពីការបញ្ចូលសំលេងក្នុងរឿង "The Secret Life of Pets" នាងក៏ធ្លាប់បញ្ចូលសំលេងក្នុងខ្សែភាពយន្តគំនូរជីវចលមួយចំនួនទៀតដូចជារឿង "The Lorax" ជាពិសេសរឿងដែលទើបនឹងចាក់បញ្ចាំងថ្មីៗនេះគឺ "Zootopia" ដែលបញ្ចូលសំលេងអោយតួអង្គ Dawn Bellwether។

6. Tiberius បញ្ចូលសំលេងដោយ Albert Brooks

Tiberius ជាសត្វស្ទាំងដែល Gidget ពឹងពាក់អោយជួយរក Max និង Duke ដែលពួកគេទាំងពីរបានបាត់ខ្លួន។

សត្វស្ទាំងឈ្មោះ Tiberius ជាតួអង្គរង ប៉ុន្តែអ្នកបញ្ចូលសំលេងគឺលោក Albert Brooks មានឈ្មោះបោះសំលេងក្នុងវិស័យភាពយន្តយ៉ាងខ្លាំង ដោយទស្សនិកជនអាចស្តាប់សំលេងរបស់គាត់បានក្នុងខ្សែភាពយន្តគំនូរជីវចលដូចជា "Finding Dory" ដែលកំពុងចាក់បញ្ចាំងនិងទទួលការគាំទ្រពីសំណាក់ទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោក។

7. Mel បញ្ចូលសំលេងដោយ Bobby Moynihan

Mel ជាសត្វឆ្កែ ដែលរស់នៅជិត និងជាមិត្តដ៏ល្អរបស់ Max ដែរ។

តួកុនលោក Bobby Moynihan បញ្ចូលសំលេងអោយសត្វឆ្កែ Mel ក្នុងរឿង "The Secret Life of Pets" ហើយក៏មានវត្តមានក្នុងកម្មវិធីទូរទស្សន៍ដូចជា "30 Rock" "The Simpsons" និងភាពយន្តមួយចំនួនទៀតដែលមានចំនងជើងថា "Monsters University" និង "Inside Out" ជាបន្តបន្ទាប់ ប៉ុន្តែ Bobby ចាប់ផ្តើមមានឈ្មោះបោះសំលេងតាំងពីការសំដែងរបស់គាត់ក្នុងកម្មវិធី "Saturday Night Live" កាលពីឆ្នាំ ២០០៨។

8. Buddy បញ្ចូលសំលេងដោយលោក Hannibal Buress

Buddy ជាឆ្កែខ្លួនវែងជើងខ្លី ដែលជាសម្លាញ់របស់ Mel ហើយជាមិត្តរបស់ Max។

មុននឹងបញ្ចូលសំឡេងជាតួ Buddy ក្នុង "រឿងសម្ងាត់របស់សត្វចិញ្ចឹម" Hannibal Buress ចាប់ផ្តើមធ្វើជាអ្នកកំប្លែង ដែលល្បីឈ្មោះ ពីខ្សែភាពយន្ត រហូតដល់ដើរតួក្នុងភាពយន្តភាគ។ ក្នុងឆ្នាំនេះ គាត់បានសម្តែងក្នុងរឿង "Neighbors 2: Sorority Rising" និងរឿង "The Nice Guys"។ នៅឆ្នាំក្រោយ គាត់នឹងចូលដើរតួជាមួយ Dwayne Johnson និង Zac Efron នៅលើផ្ទាំងសំពត់ធំ ក្នុងភាពយន្ត "Baywatch"ដែលបង្កើតឡើងសារជាថ្មី។

9. Ozone បញ្ចូលសំលេងដោយលោក Steve Coogan

Ozone ជាឆ្មាសម្បុរផ្កាឈូក គ្មានរោម ទទួលខុសត្រូវតាមចាប់ Max និង Duke ជាមួយឆ្មាជើងកាងផ្សេងទៀត។ បញ្ចូលសំឡេងដោយ Steve Coogan ជាតារាសម្តែងអង់គ្លេស ដែលគេស្គាល់ច្បាស់ ដោយសម្តែងជាតួ Alan Patridge ពីរឿងភាគវិទ្យុ BBC Radio 4 និងខ្សែភាពយន្តពីឆ្នាំ2013។ គាត់ក៏ត្រូវបានស្គាល់ច្បាស់ ដោយបានបញ្ចូលសំឡេងសម្រាប់ផលិតកម្ម Illumination រួមមានរឿង "Despicable Me 2" និងរឿង "Minions"។ គាត់បានសម្តែងក្នុងភាពយន្តរាប់មិនអស់ ព្រមទាំងតួអង្គដ៏ឆ្នើមមួយក្នុងភាពយន្តកំប្លែង "The Other Guys"។

10. Pops បញ្ចូលសំលេងដោយលោក Dana Carvey

Pops ជាឆ្កែប្រមាញ់ចំណាស់ និងចូលនិវត្ត ដែលពិការជើងក្រោយ។ គេជួយ Gidget និងសម្លាញ់សត្វចិញ្ចឹមផ្សេង ដើម្បីស្វែងរក Max និង Duke ដោយគេដឹងពីទីក្រុង ដូចដឹងពីផ្ទះខ្លួនឯងស្រាប់។ Dana Carvey ក៏ជាអ្នកកំប្លែងឆ្នើមមួយ ដែលគេស្គាល់គាត់ក្នុងកម្មវិធី "Saturday Night Live"។ គាត់ក៏បានបញ្ចូលសំឡេងឱ្យតួអង្គមួយ ក្នុងរឿង "Hotel Transylvania 2" កាលពីឆ្នាំមុន។

"The Secret Life of Pets" នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃទី ៧ កក្កដា នេះហើយ!

Cinema Online, 13 July 2016


Related Movies:
The Secret Life Of Pets (07 Jul 2016)
Zootopia (25 Feb 2016)
The Angry Birds Movie (12 May 2016)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes