Features

ភាពយន្តដែលមិនគួរមើលរំលង ប្រចាំខែមិថុនា

Writer: Casey Lee



តើអ្នកនឹងមើលភាពយន្តណាមុនគេ?

សំរាប់ខែមិថុនាឆ្នាំ ២០១៦ នេះ មានខ្សែភាពយន្តជាច្រើនមិនចាញ់ខែមុនទេ ដូឆ្នេះហើយទោះបីជាមិនមានភាពយន្តស្តីពីកំពូលវីរបុរសក៏ដោយ នៅមានភាពយន្តល្បីៗជាច្រើនទៀតសំរាប់ខែនេះដែលទស្សនិកអាចរីករាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារបាន។

អ្វីដែលពិសេសំរាប់ទស្សនិកជនដែលចូលចិត្តមើលរឿង គឺមានភាពយន្តបែបមនោសញ្ចេតនាដ៏ជ្រៀលជ្រៅ ហើយក៏មានរឿងភ័យរន្ធត់ដែលធ្វើទស្សនិកជនស្ទើតែលោតចេញពីកៅអីផងដែរ។

Me Before You

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មក ពិការភាព និងភាពមួរហ្មង ធ្វើអោយលោក William Traynor ក្រៀមក្រំពីមួយថ្ងៃទៅមួយថ្ងៃ ហើយគាត់ត្រូវនៅលើកៅអីជារៀងរាល់ថ្ងៃទៀត ស្របពេលដែល Louisa Clark លាឈប់ពីការងារ នាងត្រូវបានជ្រើសរើសជាអ្នកមើលថែលោក William។ មនុស្សរីករាយ ជួបមនុស្សដែលអស់សង្ឃឹម មនុស្សសុទិដ្ឋិនិយម ជួបមនុស្សសុទិដ្ឋិនិយម។

ដោយដកស្រង់ចេញពីប្រលោមលោកដ៏ល្បី "Me Before You" ដែលជាស្នាដៃរបស់លោកស្រី Jojo Moyes ពោរពេញដោយឈុតឆាកស្នេហា លើសពីនេះបន្ទាប់ពីឃ្លីបវីដេអូរបស់រឿងនេះបានចេញរួចមក មានទស្សនិកជនជាច្រើនចូលចិត្តតួអង្គ Emilia Clarke និង Sam Claflin យ៉ាងខ្លាំង ហើយគិតថាតួឯកពីរនាក់នេះសមគ្នាមែនទែន។

ចាប់ផ្តើមបញ្ចាំងថ្ងៃទី ៣ មិថុនា នេះតទៅ។

Warcraft

ទស្សនិកជនជាពិសេសអ្នកដែលចូលចិត្តលេងហ្គេមជាក្រុមតាមអនឡាញប្រាកដជាស្គាល់ Warcraft ហើយមែនទេ? ឥលូវនេះភាពយន្ត "Warcraft" ដែលដកស្រង់ចេញពី ហ្គេមដ៏ល្បីបានលេចចេញជារូបរាងហើយ។

បន្ទាប់ពីការខិតខំប្រឹងប្រែងថតអស់រយៈ ២០ ខែរួចមក ភាពយន្តដែលយកពីហ្គេមដ៏ល្បីបានផលិតឡើងដោយជោគជ័យ ដោយឡែកការផលិតភាពយន្ត "Warcraft" នេះមិនត្រឹមតែមានការចូលរួម ជ្រុមជ្រែងពីអ្នកគាំទ្ររឿងនេះអស់រយៈពេល ១០ ឆ្នាំតាំងពីការថតចាប់ផ្តើមដំនើរការប៉ុណ្ណោះទេ អ្នកគាំទ្ររបស់អ្នកដឹកនាំរឿងនេះផ្ទាល់គឺលោក Duncan Jones ជាច្រើនអ្នកទៀតក៏គាំទ្រដល់ការថតរឿងនេះដែរ ដែលធ្វើអោយស្ទូឌីយោរបស់លោកទទួលភាពល្បីល្បាញយ៉ាងខ្លាំង ដូចឆ្នេះសំរាប់វគ្គក្រោយៗទៀតរបស់រឿង "Warcraft" នេះ នឹងទទួលភាពជោគជ័យបន្ថែមទៀត។

ចាប់ផ្តើមបញ្ចាំងថ្ងៃទី ៩ មិថុនា នេះតទៅ។

The Conjuring 2

"The Conjuring 2" គឺជាភាពយន្តដែលនិយាយពីហេតុការណ៏ពិតដ៏រន្ធត់មួយដែលបានកើតឡើងចំពោះបងប្អូនស្រីពីរនាក់ ដូឆ្នេះក្រុមអ្នកតាមដានបាតុភូថចំលែក បានចុះទៅដល់ផ្ទះដែលបាតុភូថដ៏រន្ធត់បានកើតឡើង ហើយក៏ជាផ្ទះដែលបងប្អូនស្រីទាំងពីរធ្លាប់រស់នៅដែរនោះ ដើម្បីស្វែងរកការពិត។ ស្របពេលនេះដែរ អ្នកដឹកនាំរឿង James Wan ក៏បានផលិតរឿង "The Conjuring" វគ្គពីរនេះឡើងដោយផ្អែកលើការស្វែងរករបស់អ្នកតាមដានបាតុភូថដ៏រន្ធត់នោះ ដោយមានការចូលរួមសំដែងពីតួអង្គកាលពីវគ្គមុនផងដែរដូចជា Vera Farmiga ដែលសំដែងជា Lorraine និង Patrick Wilson ដែលសំដែងជា Ed Warren។

ចាប់ផ្តើមបញ្ចាំងថ្ងៃទី ១០ មិថុនា នេះតទៅ។

Finding Dory

បន្ទាប់ពីរឿង "Finding Nemo" បានទទួលការគាំទ្រយ៉ាងខ្លាំងកាលពី ១០ ឆ្នាំមុន ភាពយន្តសំរាប់វគ្គថ្មីបានផលិតឡើង រឿងថ្មីនេះស្តីពី ត្រីឈ្មោះ Dory ដែលមានទំលាប់និយាយលឿន ជាពិសេសឆាប់ភ្លេចច្រើនទៀត ចាប់ផ្តើមស្វែងរកគ្រួសាររបស់នាង បន្ទាប់ពីនាងមានការចងចាំខ្លះៗពីកន្លែងដែលធ្លាប់រស់នៅ។ ក្នុងដំនើរផ្សងព្រេងដើម្បីស្វែងរកគ្រួសាររបស់នាង Dory ជួបត្រីជាច្រើនប្រភេទ ជាពិសេសនាងបានជួបត្រីមឹកមួយក្បាល ហើយបានជួយ Dory ក្នុងការស្វែងរកនេះ។ តារាដែលបញ្ចូលសំឡេងអោយតួអង្គក្នុងរឿង "Finding Nemo" បានត្រលប់មកវិញ ជាមួយនឹងវត្តមានរបស់អ្នកដឹកនាំរឿងដ៏មានទេពកោសល្យគឺលោក Andrew Stanton សំរាប់រឿងថ្មីនេះដែរ ហើយលោក Andrew នឹងធ្វើអោយអ្នកទស្សនារឿងនេះយំ ប៉ុន្តែដោយសារពិធីការនីដែលពូកែកំប្លែងដ៏ល្បី Ellen DeGeneres បញ្ចូលសំលេងអោយ Dory ទស្សនិកជនប្រាកដជាផ្ទុះសំណើចផងដែរ។

ចាប់ផ្តើមបញ្ចាំងថ្ងៃទី ១៦ មិថុនា នេះតទៅ។

Now You See Me 2

បើគ្មានអ្វីដែលទាក់ភ្នែកជាង សន្ទុះភាពយន្តដែលរកចំណូលបានយ៉ាងខ្ពស់ប្រចាំរដូវក្តៅនេះទេ មានល្បិចឆ្ពិនភ្នែកដ៏ពិសេសមួយ ដែលនឹងចាក់បញ្ចាំងក្នុងរោងភាពយន្ត។ Jesse Eisenberg, Woody Harrelson, Dave Franco, ជាមួយ Lizzy Caplan ដែលជាសមាជិកថ្មីជាងគេ ត្រឡប់មកវិញ ធ្វើជាគ្រូឆ្ពិនភ្នែកទាំង4 ដើម្បីបង្ហាញជូនជំនាញឆ្ពិនភ្នែករបស់ពួកគេ ស្របពេលដែលអ្នកដឹកនាំរឿងដ៏ប៉ិនប្រសព្វ Jay Chou នឹងឆ្ពិនភ្នែកទស្សនិកជាមួយនឹងឈុតឆាកមិនគួរអោយជឿជាច្រើនក្នុងរឿង "Now You See Me 2"។ ដូចឆ្នេះតាមរយៈរឿងនេះ អ្នកទស្សនាទាំងអស់ប្រាកដជាភ្ញាក់ផ្អើល នឹងឆ្ងល់ពីភាពអស្ចារ្យរបស់រឿងនេះ។

ចាប់ផ្តើមបញ្ចាំងថ្ងៃទី ១7 មិថុនា នេះតទៅ។

Independence Day: Resurgence

បន្ទាប់ពីក្រុមយន្តហោះចំបាំងរបស់មនុស្សភពក្រៅទទួលជ័យជំនះក្នុងឆ្នាំ ១៩៩៦ កងកំលាំងការពារភពផែនដីឈ្មោះ Earth Space Defense ត្រូវបានបង្កើតឡើងដើម្បីការពារផែនដី ពីការលុកលុយរបស់មនុស្សភពក្រៅ។ ក្នុងវគ្គនេះកងកំលាំងការពារផែនដី គឺជាក្រុមវីរៈបុរសវ័យក្មេងដែលសំដែងដោយ លោក Liam Hemsworth, Charlotte Gainsbourg, Jessie Usher, Mika Monroe, Sela Ward និងតារាសំដែងស្រីជនជាតិចិនកញ្ញា Angelababy ជាមួយវត្តមានអ្នកដឹកនាំរឿង Roland Emmerich ផងដែរ។ លើសពីនេះទស្សនិកជននឹងរីករាយលាយលំដោយក្តីរំភើបចំពោះឈុតឆាកគួរអោយចាប់អារម្មណ៍ក្នុងរឿងនេះ ដូឆ្នេះត្រៀមខ្លួនរួចរាល់សំរាប់ភាពអស្ចារ្យនេះទាំងអស់គ្នាណា។

ចាប់ផ្តើមបញ្ចាំងថ្ងៃទី ២៣ មិថុនា នេះតទៅ

Cinema Online, 04 June 2016


Related Movies:
Me Before You (03 Jun 2016)
The Conjuring 2 (10 Jun 2016)
Warcraft: The Beginning (09 Jun 2016)
Finding Dory (16 Jun 2016)
Now You See Me 2 (17 Jun 2016)
Independence Day: Resurgence (23 Jun 2016)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes