Features

មូលហេតុទាំង 5 ដែលគួរទៅមើល "Annabelle: Creation"

Writer: Casey Chong



ឈុតមួយពី "Annabelle: Creation"។

ពេលរឿង "Annabelle" ចាក់បញ្ចាំងនៅឆ្នាំ 2014 ភាពយន្តថ្មីរបស់ "Conjuring" មួយនេះបានជួបជាមួយការរិះគន់មួយចំនួន ប៉ុន្តែអរគុណដល់ការប្រើប្រាស់ថវិកាផលិតមិនសូវលើសលប់នោះ "Annabelle" ត្រូវបានគេចាត់ទុកថារកប្រាក់ចំណូលបានគួរសមក្នុងការធានាឲ្យមានភាពយន្តវគ្គបន្ត។

ឥឡូវនេះ "Annabelle: Creation" បានមកដល់ហើយ ដែលជាភាពយន្តនិយាយរឿងដើមទៅនឹងភាពយន្តវគ្គមុន ហើយត្រៀមនឹងលងបន្លាចរោងកុននានាក្នុងស្រុកក្នុងអាទិត្យនេះ!

ដើម្បីឲ្យសមស្របទៅនឹងការមកដល់នៃភាពយន្តមួយនេះ ទាំងនេះគឺជាមូលហេតុប្រាំយ៉ាងដែល "Annabelle: Creation" គួរនៅលើបញ្ជីភាពយន្តដែលត្រូវទៅទស្សនារបស់អ្នក។

1. អ្នកដឹកនាំលើកនេះមានសមត្ថភាពជាងមុន

អ្នកដឹកនាំ David F. Sandberg នៅពេលថតនៃ "Annabelle: Creation"។

មិនមែនចង់មើលងាយ John R. Leonetti ដែលជាអ្នកដឹកនាំដែលបានបង្កើតភាពយន្ត "Annabelle" ដំបូងឡើយ ប៉ុន្តែគាត់ពូកែខាងផ្នែកកាន់កាមេរ៉ាជាង ដោយបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងការថតភាពយន្តរបស់ James Wan គឺ "The Conjuring" (2013)។ ក្នុងភាពយន្តដែលនិយាយរឿងដើមមួយនេះ ស្ទូឌីយ៉ូ Warner Bros. បានធ្វើការសម្រេចចិត្តយ៉ាងល្អក្នុងការជ្រើសយក David F. Sandberg ធ្វើជាអ្នកដឹកនាំថ្មី។ ប្រសិនបើអ្នកមានអារម្មណ៏ថាឈ្មោះរបស់គាត់ដូចជាស្រដៀងៗ គឺដោយសារគាត់ជាអ្នកដែលបាននាំយក "Lights Out" មកដល់យើង។ ផ្អែកទៅលើភាពយន្តខ្នាតខ្លីក្នុងឆ្នាំ 2013 របស់ Sandberg ផ្ទាល់ដែលមានចំណងជើងដូចគ្នានេះ ភាពយន្តខ្នាតធំបែបភ័យរន្ធត់ក្នុងឆ្នាំ 2016 ដែលបានប្រើថវិកាផលិតយ៉ាងតិចមួយនេះ ទទួលបានការកោតសរសើរ និងភាពជោគជ័យយ៉ាងខ្លាំងក្លា។

2. ទទួលបានពិន្ទុ 100% តែម្តង!

Talitha Bateman នៅឈុតមួយក្នុងរឿង "Annabelle: Creation"។

ក្នុងដំណាក់កាលសរសេរសាច់រឿង "Annabelle: Creation" ទទួលបានប្រតិកម្មវិជ្ជមានយ៉ាងខ្លាំងក្លារួចទៅហើយ នៅពេលដែលវាបានសម្ពោធចាក់បញ្ចាំងនៅឯកម្មវិធីមហោស្រពភាពយន្ត Los Angeles កាលពី 2ខែមុន ក្នុងខែមិថុនា។ ផ្អែកទៅលើការវាយតម្លៃពីអ្នករិះគន់ទាំងឡាយ ដែលបានទស្សនាវារួចមកហើយនោះ ភាពយន្តវគ្គបន្តដែលនិយាយរឿងដើមមួយនេះ ទទួលបានការវាយតម្លៃពិន្ទុពេញ 100% ពី Rotten Tomatoes។ មែនហើយ វាប្រហែលនឹងធ្លាក់ចុះ នៅពេលដែលការវាយតម្លៃជាច្រើនទៀតបានចូលមក នៅពេលដែល "Annabelle: Creation" កាន់តែខិតជិតដល់ថ្ងៃចាក់បញ្ចាំង ប៉ុន្តែយ៉ាងណាមិញ វាពិតជាកម្រក្នុងការឃើញភាពយន្តបែបភ័យរន្ធត់ដូច "Annabelle: Creation" ទទួលបានការកោតសរសើរតាមមាត់យ៉ាងច្រើនដូចនេះ។ និយាយឲ្យចំទៅ ភាពយន្តបែបភ័យរន្ធត់ ជាពិសេសពីហូលីវូដ តែងជាគោលដៅដ៏ងាយស្រួល (ក្នុងការរិះគន់ជាន់ពន្លិច) សម្រាប់អ្នករិះគន់ភាគច្រើន។

3. វាជាភាពយន្តដែលមានការទន្ទឹងរង់ចាំខ្លាំងបំផុតក្នុងខែសីហានេះ

Miranda Otto ក្នុងឈុតមួយពី "Annabelle: Creation"។

និយាយតាមត្រង់ចុះ ខែសីហាតែងប្រៀបដូចជាកន្លែងចាក់សំណល់ (ភាពយន្តទាំងឡាយដែលទទួលបានការគាំទ្រតិចតួច ឬមិនសូវបានចាក់បញ្ចាំង) សម្រាប់ភាពយន្តហូលីវូដដែលចាក់បញ្ចាំងថ្មីៗភាគច្រើន។ ប៉ុន្តែមិនមែនសម្រាប់ "Annabelle: Creation" ឡើយ។ រួមជាមួយជំនួយនៃការនិយាយតៗគ្នាជាច្រើន បន្ទាប់ពីទទួលបានប្រតិកម្មវិជ្ជមានពីអ្នករិះគន់ជាច្រើនរូបមក (ដែលយើងបាននិយាយក្នុងចំណុចទី 2 ខាងលើ) អ្នកអាចរំពឹងទុកបានថាភាពយន្តវគ្គបន្តដែលនិយាយរឿងដើមមួយនេះ នឹងទទួលបានជោគជ័យដូចស៊េរីរឿង "The Conjuring" មុនៗ នៅពេលដែលវាចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងខែនេះ។

4. ត្រៀមខ្លួនសម្រាប់ការបំភ័យបន្លាចយ៉ាងច្រើន

ឈុតមួយពី "Annabelle: Creation"។

ប្រសិនបើមានកត្តាអ្វីមួយពី David F. Sandberg ដែលគួរឲ្យកោតសរសើរនោះ គឺថាគាត់មានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការរៀបចំឈុតឆាកបន្លាចដ៏គួរឲ្យខ្លាចក្នុងភាពយន្តរបស់គាត់។ មែនហើយ ភាពយន្តមួយនេះនឹងដូចគ្នា ដូចដែលធ្លាប់បានឃើញយ៉ាងច្បាស់ក្នុង "Lights Out"។ ឥឡូវនេះ ជាមួយ "Annabelle: Creation" អ្នកដឹកនាំដែលទទួលបានការកោតសរសើរជនជាតិស្វីសរូបនេះ នឹងប្រើប្រាស់បច្ចេកទេសដដែលក្នុងការបន្លាចអ្នកទស្សនាភាពយន្តរបស់គាត់។ គ្រប់គ្រាន់ក្នុងការនិយាយបានថា ភាពយន្តមួយនេះនឹងផ្តល់នូវបទពិសោធន៏រោងកុនដ៏រន្ធត់ញាប់ញ័រ នៅពេលដែលអ្នកទស្សនាភាពយន្តមួយនេះនៅលើកញ្ចក់អេក្រង់ធំ។

5. វាមានទំនាក់ទំនងទៅនឹងចក្រវាឡរួមគ្នានៃ "The Conjuring"

ឈុតមួយក្នុងចំណោមឈុតដ៏ព្រឺព្រួចជាច្រើនក្នុង "Annabelle: Creation"។

ដូចគ្នាជាមួយភាពយន្ត "Annabelle" ដំបូង ភាពយន្តនិយាយរឿងដើមដែលនឹងចេញឆាប់ៗមួយនេះ ក៏ជាផ្នែកមួយនៃចក្រវាឡរួមរបស់ "The Conjuring" ផងដែរ។ ដូចនេះ លុះត្រាតែអ្នកស្អប់ភាពយន្តបែបភ័យរន្ធត់ ឬរឿងពីតុក្កតាបិសាច នោះអ្នកនឹងមិនចង់ខកខានទស្សនាភាពយន្តមួយនេះឡើយ។ ម៉្យាងទៀត ផលិតករភាពយន្តនៅពីក្រោយ "Annabelle: Creation" បានខិតខំប្រឹងប្រែងបង្កើតចំណង់ផ្សេងៗ ដើម្បីធ្វើឲ្យសាច់រឿងមានភាពបណ្តាក់គ្នា រវាងភាពយន្ត "Annabelle" ដើម និងភាពយន្ត "Conjuring" ដំបូងទាំងពីរ រួមទាំងភាពយន្តដែលកំពុងនៅក្រោមដំណាក់កាលផលិតផងដែរ គឺ "The Nun"។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៏ថែមទៀតនោះ គឺវាត្រូវបានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា "Annabelle: Creation" នឹងមានឈុតខ្លីៗចំនួនពីរ ក្រោយរឿងចប់។

Cinema Online, 08 August 2017


Related Movies:
Annabelle (10 Oct 2014)
Annabelle: Creation (11 Aug 2017)
Lights Out (25 Jul 2016)
The Conjuring (25 Jul 2013)
The Conjuring 2 (10 Jun 2016)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes