Features

វត្ថុនាំបណ្តាសា ក្នុងភាពយន្តបែបភ័យរន្ធត់

Writer: Casey Lee



អ្នកគួរតែកុំចាប់អារម្មណ៍លើរបស់អស់នេះ ពេលដែលអ្នកឃើញវាលើកក្រោយ...

ចាប់រាប់ពីកញ្ចក់អេក្រង់កុំព្យូទ័រយួរដៃ យើងប្រើប្រាស់របស់ជាច្រើនប្រភេទ ដើម្បីបម្រើដល់ជីវិតប្រចាំថ្ងៃ ហើយឧបករណ៍ទាំងនោះក៏មានផលប៉ះពាល់ដល់យើងដែរ។ តែបើអ្នកជាផលិករភាពយន្ត ឬអ្នកនិពន្ធវិញនោះ ឧបករណ៍ទាំងនេះនឹងក្លាយជាវត្ថុ ដែលអាចគម្រាមកំហែងដ៏អាក្រក់មួយ ដូចជាអាចដាក់បណ្តាសាជាដើម។

ឧបករណ៍បណ្តាសានៅក្នុងភាពយន្តភ័យរន្ធត់ មិនត្រឹមតែដើរតួជាកន្លែងសម្រាប់វិញ្ញាណបិសាចកាចសាហាវនោះទេ តែវាក៏អាចនាំរឿងចម្លែកៗ ចូលមកជីវិតយើង ជាពិសេសគឺព្រលឹងបិសាច ដែលធ្វើឱ្យយើងភ័យខ្លាច ពេលទស្សនាភាពយន្តទាំងនោះ។

ពេលដែលគេចង់រម្លឹក ឱ្យប្រយ័ត្នពីការបន់ផ្សងតាមរយៈប្រអប់តន្រ្តីក្នុងរឿង "Wish Upon" យើងក៏នឹកឃើញនូវឧបករណ៍ផ្សេងៗទៀត ដែលអាចមានឥទ្ធិពលខ្លាំងសម្រាប់ភាពយន្តភ័យរន្ធត់ជាច្រើន។

តុក្កតាជ័រ (ក្នុងរឿង "Annabelle")

ដោយកើតចេញពីគំនិត នៃការប្រមូលសម្ភារៈរបស់គ្រូចាប់ខ្មោចត្រកូល Warrens តុក្កតាជ័រត្រូវបានស្គាល់ថាជា រូបតំណាងមួយសម្រាប់វិញ្ញាណបិសាច ហើយអាចនាំគ្រោះថ្នាក់ដល់គ្រួសារដែលមានដាក់តុក្កតានោះនៅក្នុងផ្ទះ។ ពេលដែលតុក្កតាជ័រដ៏គួរឱ្យខ្លាច បានក្លាយជាតួអង្គសំខាន់ នៃរឿងបែបឃោរឃៅដូចជារឿង "Child's Play" (ដែលនឹងមានការផលិតភាពយន្តថ្មីមួយ ក្នុងពេលឆាប់ៗនេះ) ភាពយន្ត "Annabelle" ក៏បាននាំយើងត្រឡប់ទៅរកដើមហេតុដ៏ងងឹត នៃតុក្កតាជ័រដ៏គួរឱ្យខ្លាច ហើយវាធ្វើឱ្យយើងភ័យខ្លាច ពេលដែលជួបតុក្កតាជ័រ ដែលស្លៀកពាក់ស្អាតបាត តែគ្មានអ្នកចង់បានវាសោះ។

ដុំកាសែត VHS (ក្នុងរឿង "The Ring")

បើយើងត្រឡប់ទៅកាន់សម័យកាល ដែលគ្រប់វីដេអូមិនទាន់ប្រែក្លាយទៅជាឌីជីថលនៅឡើយ ដុំកាសែត VHS គឺជាឧបករណ៍ទូទៅមួយ សម្រាប់រក្សាទុកគ្រប់វីដេអូទាំងនោះ។ ចំពេលដែលគេសឹងតែមិនជឿថា វិញ្ញាណនឹងចូលទៅសណ្ឋិតក្នុងដុំកាសែតទាំងនោះ បណ្តាសាចេញពីដុំកាសែត VHS នៅក្នុងរឿង "The Ring" នឹងធ្វើឱ្យអ្នកមើលវីដេអូនោះហើយ ស្លាប់ក្នុងរយៈពេល 7ថ្ងៃក្រោយ ដោយវាជាទណ្ឌកម្មដ៏ឃោរឃៅ សម្រាប់អ្នកចង់ដឹងពីវា ជាពិសេសដោយសារការពេញចិត្តនៃតួអង្គឯក (គឺខ្មោចហ្នឹងឯង) នៅក្នុងរឿង។ ដោយចាត់ទុកថាជាការធ្វើបច្ចុប្បន្នភាពនៃភាពយន្តខ្មោចជប៉ុន ក្នុងសង្គមទំនើបជប៉ុន វិញ្ញាណមកសងសឹកអាចចូលមកសណ្ឋិតក្នុងសម្ភារៈទំនើបៗ ដែលបានធ្វើឱ្យភាពយន្តទាំងនោះភ័យរន្ធត់ ទោះនៅសម័យថ្មីនេះក៏ដោយ ហើយវាជួយរម្លឹកយើងថា យើងមិនងាយនឹងគេចផុតពីការលងបន្លាចនោះឡើយ។

ឡាន (ក្នុងរឿង "Christine")

យើងប្រាកដជាចងចាំឡានដំបូងរបស់យើង ទោះបីទិញឡានមួយទឹក ឬវាជាការស្រមៃមួយនៅក្នុងប្រលោមលោករបស់លោក Stephen King ក៏ដោយ។ ការថតជាភាពយន្តរឿង "Christine" ចេញពីប្រលោមលោករបស់លោក Stephen King បានបង្ហាញប្រាប់ថា វាពិតជាគួរឱ្យខ្លាច ដែលយើងក្លាយជាម្ចាស់ឡានដែលមានខ្មោចលង ទោះបីវាមានភក្តីភាពនឹងអ្នកខ្លាំង រហូតដល់សម្លាប់អ្នកបាននៅទីបញ្ចប់ក៏ដោយ។ ចាប់ពីឆ្នាំ 1983 អ្នកដែលបានទស្សនារឿង "Christine" នៅតែមិនប្រាកដចិត្តថា ឡានដែលបើកដោយខ្លួនឯងនោះជាអ្វីដែលល្អនោះឡើយ ជាពិសេសពេលដែលឡានអាចសម្លាប់អ្នក ដោយវាឆេះដោយខ្លួនឯងនោះ។

កញ្ចក់ឆ្លុះ (ក្នុងរឿង "Oculus")

យើងដឹងថា ល្បិចក្នុងភាពយន្តភ័យរន្ធត់ក៏រួមមានកញ្ចក់ឆ្លុះមួយផងដែរ។ មុនដំបូង វានៅក្រោយយើងទេ រួចមកក៏ចេះតែខិតមកជិត រហូតដល់លងអ្នកបះសក់។ តែវាមិនញឹកញាប់ពេកទេ ពេលដែលអ្វីដែលយើងឃើញក្នុងកញ្ចក់ ជាអ្វីដែលប្រើបណ្តាសាមកដាក់អន្ទាក់យើង។ យើងក៏អរគុណដល់កញ្ចក់ឆ្លុះក្នុងរឿង "Oculus" ដែលដឹកនាំដោយ Michael Flanagan យើងបានចាប់ផ្តើមសង្ស័យថា យើងអាចជឿអ្វីដែលយើងឃើញ ថាវាពិតឬអត់ (ជាពិសេសផ្លែប៉ោម) ហើយវានៅតែជាគំនិតមិនល្អ ពេលដែលអ្នកហ៊ានយកកញ្ចក់ប្លែកខុសគេ សម្រាប់ដាក់ក្នុងផ្ទះរបស់អ្នក ចាប់ពីពេលនេះតទៅនោះ។

ក្តារបន្ទះល្បែង (ក្នុងរឿង "Ouija")

ការលេងក្តារបន្ទះល្បែងជាមួយមិត្តភក្តិ អាចសប្បាយម្យ៉ាងដែរ តែការលេងក្តារបន្ទះល្បែងប្លែកណាមួយ អាចឱ្យអ្នកនាំមកមិត្តភក្តិផ្សេងមកបន្ថែមទៀត។ ក្តារបន្ទះល្បែងខ្លះមិនត្រឹមតែសម្រាប់ការលេងល្បែងនោះឡើយ ហើយវាជាឧបករណ៍ទាក់ទងនឹងវិញ្ញាណផងដែរ ហើយបើអ្នកមិនប្រយ័ត្នខ្លួននិយាយជាមួយអ្នកមិនស្គាល់នោះ អ្នកអាចនាំមិត្តកំដរផ្សេង សម្រាប់ល្បែងអ្នក ដែលអាចនាំគ្រោះថ្នាក់ដល់ជីវិត។

វីដេអូហ្គេម (ក្នុងរឿង "Brainscan")

វាមិនសប្បាយប៉ុន្មានទេ ហើយទោះបីវាជាល្បែងក្នុងពិភពពិតក៏ដោយ ដែលយើងអរគុណដល់ភាពយន្ត "Brainscan" កាលពីឆ្នាំ 1994។ នៅក្នុងដុំចាក់ឌីស CD-ROM (ឬក៏អ្នកភ្លេចហើយ?) នៃវីដេអូហ្គេម ដែលមានអារម្មណ៍ថាដូចការពិតនោះ មានវិញ្ញាណម្យ៉ាងដែលគេស្គាល់ថា The Trickster សណ្ឋិតនៅ ហើយវាបានជួយបង្ហាត់អ្នកពីរបៀបធ្វើអត្តឃាត លើកលែងតែនៅក្នុងការពិតយើងធម្មតា។ ហើយអ្នកនៅតែឆ្ងល់ថា ហេតុអ្វីឪពុកម្តាយពួកគេ និងមនុស្សមួយក្រុមបារម្ភពីវីដេអូហ្គេមដែលគ្មានញាណ និងសាហាវឃោរឃៅ ដែលវាមិនល្អដល់កូនៗពួកគេ និងហេតុអ្វីការបញ្ចូលគ្នានៃការពិតក្នុងល្បែង អាចជាអ្វីដ៏គួរឱ្យខ្លាច កើតឡើងនៅក្នុងការលេងហ្គេមវីដេអូ។

អ៊ីនធើណិត (ក្នុងរឿង "Unfriended" និងរឿង "Pulse")

បច្ចេកវិទ្យាមិនសូវជាអ្វីប៉ុន្មានទេ តែវាជាអ្វីដែលយើងមិនអាចខ្វះបាន ក្នុងពេលសព្វថ្ងៃនេះ។ អ៊ីនធើណិតដែលរីកសាយបណ្តាញគ្រប់ទីកន្លែងនោះ អាចជាទីស្ថានដែលនៅឆ្ងាយហួសពីវិញ្ញាណខ្មោចបិសាច តែវាក៏អាចជាអ្វីដែលនាំខ្មោចមកអុកឡុកបានដែរ។ នៅពេលដែលខ្មោចទាំងនោះជាវិញ្ញាណនៅមិនស្ងប់ ហើយចង់សងសឹកតាមរយៈកម្មវិធី Skype ឬអ្វីដែលចាប់ផ្តើមត្រឹមជារូបត្លុកកំប្លែង បានប្រែជាមូលហេតុសម្លាប់មនុស្សរង្គាលនៅក្រុងតូក្យូ វាពិតជាគួរឱ្យខ្លាច។

Cinema Online, 15 July 2017


Related Movies:
Wish Upon (17 Jul 2017)
Unfriended (26 Jun 2015)
Ouija (29 Oct 2014)
Rings (02 Feb 2017)
Annabelle (10 Oct 2014)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes