Features

រឿងដែលមិនគួររំលងនៅខែមករា ឆ្នាំ 2019

Writer: Casey Lee



ក្នុងចំណោមរឿងទាំងអស់ តើអ្នកនឹងមើលមួយណា?

រដូវកាលចែកពានរង្វាន់ Oscar កំពុងតែឡើងកំដៅម្ដងបន្ដិចៗហើយ ប៉ុន្ដែពួកយើងអាចនឹងរំលងសកម្មភាពខ្លះៗនៅក្នុងរោងភាពយន្ដលើកលែងរឿងមួយចំនួនតូច។

ទោះបីជាខែមករាមិនមានរឿង Hollywood ដែលគួរឲ្យរំពឹងទុកច្រើន ប៉ុន្ដែមានរឿងគួរចាប់អារម្មណ៍ខ្លះៗបានសម្រេចដាក់លើផ្ទាំងភាពយន្ដដើម្បីធ្វើឲ្យខែមករាកាន់តែមានភាពកក់ក្ដៅ។ ប្រសិនជាអ្នកមិនមានគម្រោងចាប់ផ្ដើមឆ្នាំថ្មីរបស់អ្នកជាមួយខ្សែភាពយន្ដ Hollywood នោះទេ ក្នុងរោងភាពយន្ដនឹងមានរឿងមកពីប្រទេសដទៃជាច្រើនទៀតកំដរទស្សនីយភាពរបស់លោកអ្នក។

អញ្ចឹងចាប់ផ្ដើមឆ្នាំថ្មីរបស់អ្នកបែបណាក៏បានជាមួយនឹងភាពយន្ដដែលអ្នកមិនគួររំលងក្នុងខែមករា ឆ្នាំ 2019!

Escape Room

ក្នុង Escape Room ទាំងអស់គឺពោរពេញទៅដោយគន្លឺះដ៏ស្មុគស្មាញដើម្បីសាកល្បងនូវតក្កវិជ្ជា និងថ្វីដៃដោះស្រាយបញ្ហារបស់អ្នក រួមជាមួយនឹងការបង្កើតក្រុមដ៏រឹងមាំមួយ ប៉ុន្ដែវាក៏អាចជាអន្ទាក់មរណៈដែលត្រូវបានរៀបចំយ៉ាងល្អឥតខ្ទោះដែរ។ យកគំនិតពីហ្គេមមួយនេះទៅសរសេរជារឿងដោយលោក Bragi F. Schut និង Marla Melnik ហើយបានប្រគល់សាច់រឿងឲ្យទៅអ្នកដឹកនាំរឿង Adam Robitel ជាអ្នកដឹកនាំរឿង "Insidious: The Last Key" ដើម្បីបង្កើតអន្ទាក់មរណៈដ៏ឥតខ្ចោះមួយសម្រាប់មនុស្ស 6 នាក់។ ប្រសិនបើអ្នកចង់ឆ្លងទៅកន្លែងមួយផ្សេងទៀតដោយមិនចង់ឲ្យជាប់អន្ទាក់ ឬចង់ដឹងនៅវិធីដែល Taylor Russell, Logan Miller, Deborah Ann Woll, Tyler Labine, Jay Ellis និង Nik Dodani គេចផុតពីអន្ទាក់នោះបាន អញ្ចឹងអ្នកដឹងថាត្រូវរកចម្លើយនៅទីណាហើយ។

General Release Date: 7 January

How to Train Your Dragon: The Hidden World

ខណៈពេលដែលខែមករាសម្គាល់ថាជាខែចាប់ផ្ដើមឆ្នាំថ្មី វាក៏ត្រូវបានកំណត់ថានឹងត្រូវបញ្ចប់ដោយភាពយន្ដបែបគំនូរជីវចលដ៏ល្បីមួយផងដែរ។ ដោយសារតែ Hiccup រកឃើញគោលបំណងខ្លួនឯងដោយធ្វើជាចុងភៅថ្មីប្រចាំភូមិរបស់ខ្លួន Toothless ក៏រកឃើញស្នេហ៌ពិតរបស់ខ្លួនដែលបានគិតថានឹងបាត់បង់ទៅហើយ។ អ្នកដឹកនាំលោក Dean DeBlois ត្រលប់មកវិញដើម្បីបញ្ចប់ "How to Train Your Dragon" ភាគបន្ដ មិនតែប៉ុនណោះតួអង្គជិះសត្វនាគដ៏ឆ្នើម Jat Barcuchel, Cate Blanchett, Craig Gerguson, America Ferrera,Jonah Hill, Christopher Mintz-Plasse និង Kit Harrington ក៏បង្ហាញខ្លួនជាថ្មីផងដែរ។ ត្រៀមខ្លួនសម្រាប់វគ្គចុងក្រោយនេះ ព្រោះវានឹងធ្វើឲ្យអ្នកទឹកភ្នែកជាមិនខានដោយសារតែអ្នកនឹងត្រូវលាសត្វនាគសំណព្វចិត្តរបស់អ្នកទាំងអស់គ្នា។

General Release Date: 11 January

Glass

ខណៈពេលដែល Marvel និង DC មិនទាន់ចាប់ផ្ដើមសង្គ្រាមវីរបុរសនៅដើមឆ្នាំថ្មីនេះ ប៉ុន្ដែនឹងមានភាពយន្ដវីរបុរសមួយផ្សេងទៀតដែលនឹងចាក់បញ្ចាំងឆាប់ៗនេះ។ ប្រជុំទៅដោយការប៉ិនប្រសប់របស់អ្នកដែលជឿជាក់ថាគេមានកម្លាំងពិសេសដូចជា David Dunn, Kevin Wendell Crumb និង Elijah Prince បានជួបគ្នាដើម្បីរុករកថាមពលពិតរបស់ខ្លួន។ ការបញ្ចប់ដ៏គួរភ្ញាក់ផ្អើលរបស់រឿង "Split" អាចធ្វើឲ្យមានសាច់រឿងបន្ដ និងសាច់រឿងបញ្ចប់ដោយ M.Night Shyamalan កាន់តែល្បីខ្ចរខ្ចាយដោយសារសាច់រឿងដ៏នឹកស្មានមិនដល់ និងមិនដូចនឹងការរំពឹងទុកដូចក្នុងរឿងដែលគាត់ធ្លាប់ផលិតមុនៗ។

General Release Date: 17 January

The Kid Who Would Be King

ក្រៅពីសាច់រឿងដែលមានក្មេងប្រុសម្នាក់ទទួលបានថាមពលដ៏អស្ចារ្យធ្លាប់តែមាននៅក្នុងក្ដីស្រមៃហើយ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះគឺពួកយើងបានដឹងថានេះគឺជារឿងបន្ទាប់របស់អ្នកដឹកនាំរឿង Joe Cornish។ អ្នកដែលបានមើល "Attack the Block" ឈុតដែល John Boyega ត្រូវបានរកឃើញប្រហែលជាឈុតដែលធ្វើឲ្យបេះដូងអ្នកលោតមិនឈប់ជាមួយនឹងការសរសេរយ៉ាងប៉ិនប្រសប់របស់សាច់រឿងមួយនេះ។ ជំនួសដោយមានតួអង្គមិនសូវលេចធ្លោដូចក្នុងរឿង "Attack the Block" លោក Cornish នឹងធ្វើការជាមួយតារាសម្ដែងដ៏ល្បី Rebecca Ferguson និង Patrick Stewart ហើយក៏បានណែនាំ Louis Ashbourne Serkis ដែលជាកូនរបស់តារាសម្ដែងល្បី Andy Serkis ត្រូវបានសង្ឃឹមថានឹងក្លាយជាតារាសម្ដែងដ៏ល្បីមួយនៅថ្ងៃអនាគតបន្ទាប់ពីលេងរឿងនេះ។

General Release Date: 25 January

Cinema Online, 01 January 2019


Related Movies:
Glass (17 Jan 2019)
The Kid Who Would Be King (25 Jan 2019)
Escape Room (07 Jan 2019)
How To Train Your Dragon: The Hidden World (11 Jan 2019)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes