Features

ភាពយន្ដដែលអ្នកមិនគួររំលងសម្រាប់ខែមីនា ឆ្នាំ 2019

Writer: Casey Lee



តើក្នុងចំណោមភាពយន្ដទាំងនេះ អ្នកនឹងទស្សនាមួយណា?

សម្រាប់ខែមីនាក្នុងឆ្នាំនេះ ហាក់បីដូចជាមានភាពយន្ដមិនសូវច្រើន ប៉ុន្ដែខែនេះហើយគឺជាខែដែលត្រលប់មកជាមួយភាពយន្ដល្អៗដែលពួកយើងរំពឹងទុកក្នុងឆ្នាំ 2019 នេះ ដោយសារតែឆ្នាំ 2018 និងរដូវកាលចែកពានរង្វាន់ Oscar បានបញ្ចប់មែនទែនហើយ។

ឆ្នាំចាស់បញ្ចប់ ហើយក៏ត្រលប់មកវិញនូវរដូវកាលភាពយន្ដវីរបុរស វីរនារី ភាពយន្ដបែបរន្ធត់ព្រឺព្រួចបង្ហាញខ្លួនដ៏ចម្លែក និងភាពយន្ដបែបគំនូរជីវចលដែលសំខាន់មួយ។ មិនតែប៉ុណ្ណោះ ភាពយន្ដវីរនារីក្នុងខែមីនានេះ ជាភាពយន្ដបែបក្លាសិកដែលនិយាយពីតួអង្គវីរនារីថ្មីស្រឡាងមួយរូប។

ដូច្នេះ ប្រសិនបើអ្នកកំពុងតែស្វែងរកពេលវេលាដ៏ល្អមួយនៅក្នុងរោងភាពយន្ដក្នុងខែមីនានេះ ទាំងនេះជាភាពយន្ដដែលអ្នកមិនគួររំលង។

Down A Dark Hall

ប្រសិនបើអ្នកចូលចិត្តទស្សនាភាពយន្ដព្រឺព្រួចក្នុងសាលារៀន អញ្ចឹងគួរតែទៅទស្សនាភាពយន្ដ "Down A Dark Hall"។ ភាពយន្ដនេះមានតួអង្គសម្ដែងដោយ AnnaSophia Robb និង Uma Thurman និងជាភាពយន្ដដែលត្រូវបានដកស្រង់ចេញពីរឿងប្រលោមលោករបស់ Lois Duncan ដែលមានចំណងជើងដូចគ្នាទៅនឹងភាពយន្ដ។ Kit Gordy គឺជាសិស្សថ្មីនៅសាលា Blackwood Boarding School ប៉ុន្ដែនាងមានប្រផ្នូលថាសាលានេះជាកន្លែងដ៏គួរឲ្យព្រឺព្រួចមួយដោយសារតែមាននាយកសាលាដ៏ចម្លែកជាអ្នកគ្រប់គ្រង។ តើទាំងនេះគ្រាន់តែជាការស្រមើស្រមៃរបស់នាង ឬមានអ្វីដែលមានឥទ្ធិពលពិសេសកំពុងតែលេងសើចជាមួយនាង?

General Release Date: 4 March

Captain Marvel

នេះពីរបីឆ្នាំហើយ ទម្រាំតែ Marvel ដាច់ចិត្តផលិតខ្សែភាពយន្ដវីរនារីដំបូង និងដាក់បញ្ចូលក្នុង Marvel Cinematic Universe។ សាច់រឿងកើតឡើងក្នុងឆ្នាំ 1995 នៅពេលដែលមានអ្នកបើកយន្ដហោះចម្បាំងមួយរូបបានចូលខ្លួនវីរនារីដ៏ខ្លាំងក្លានៅលើចក្រវាលម្នាក់។ នាងបានត្រលប់មកភពផែនដីវិញ មិនត្រឹមតែមកការពារផែនដីពីការឈ្លានពានរបស់ពួកមនុស្សភពផ្កាយប៉ុណ្ណោះទេ តែនាងមកដើម្បីរុករកការពិតរបស់អតីតកាលនាង រួមទាំងអត្តសញ្ញាណរបស់នាង។ ចាប់ផ្ដើមរដូវកាលវីរបុរស វីរនារីក្នុងខែមីនានេះជាមួយ "Captain Marvel" ដែលជាភាពយន្ដដឹងនាំដោយ Anna Boden និង Ryan Fleck និងការបង្ហាញខ្លួនដំបូងនៅក្នុង MCU របស់ Brie Larson។ មិនតែប៉ុណ្ណោះ តួអង្គមុខដដែលៗដែលអ្នកធ្លាប់ឃើញក្នុងភាពយន្ដ Marvel មុនៗដូចជា Djimon Hounsou (អ្នកណាគេអញ្ចេះ?), Lee Pace ពី "Guardians of the Galaxy" និងតារាសម្ដែងដ៏គួរឲ្យគោរពលោក Samuel L. Jackson ជាតួអង្គ Nick Fury ក៏នឹងលេចមុខក្នុងខ្សែភាពយន្ដនេះដែរ។ តែអ្នកក៏អាចឃើញតួអង្គថ្មីៗក្នុង MCU ដែរដូចជា Gemma Chan និង Jude Law ដែលជាសមាជិក Starforce។

General Release Date: 7 March

Us

ក្រោយពីធ្វើឲ្យគ្រប់គ្នាភ្ញាក់ខ្លាចជាមួយភាពយន្ដ "Get out" អ្នកដឹងនាំរឿង Jordan Peele ត្រូវបានត្រលប់មកវិញជាមួយភាពយន្ដរន្ធត់ព្រឺព្រួចអង្គុយមិនជាប់កៅអីទៀតហើយ។ ដោយសារភាគមួយរបស់ "The Twilight Zone" ជំរុញឲ្យមានសាច់រឿងថ្មីមួយតែព្រឺព្រួចជាងមុនដែលនិយាយពីដំណើររឿងគ្រួសារមួយជួបនឹងក្រុមមនុស្សបន្លំមុខមាត់ ហើយតាមសម្លាប់គ្រួសារមានមុខមាត់ពិត។ Peele មានប្រសាសន៍ថាគាត់មានបំណងធ្វើឲ្យភាពយន្ដ "Us" នេះកាន់តែរន្ធត់ព្រឺព្រួចជាងភាពយន្ដ "Get Out" ដោយសារតែចង់ឲ្យពួកយើងបានទស្សនានូវការសម្ដែងភ័យខ្លាចរបស់តួឯកស្រីដែលឈ្នះពានរង្វាន់ Oscar និងឃើញការបន្ដវិវត្តន៍ភាពយន្ដបែបព្រឺព្រួចរបស់ Peele និង Blumhouse។

General Release Date: 15 March

Dumbo

ដូចដឹងហើយថា Disney តែងតែបន្ដបង្កើតរឿងថ្មីៗ និងបញ្ចូលក្នុងបណ្ណាល័យបែបក្លាសិករបស់គេ លើកនេះពួកគេក៏បានបង្កើតភាពយន្ដ "Dumbo" លំនាំតាមភាពយន្ដតុក្កតា។ ភាពយន្ដនេះជាការអបអរមួយព្រោះ "Dumbo" មិនត្រឹមតែជាភាពយន្ដដែលអ្នកទស្សនាតាំងពី 80 ឆ្នាំមុននោះទេ តែនេះអ្នកនឹងអាចទស្សនាជាក្រាហ្វិកថ្មីដែលត្រូវបានដឹកនាំដោយ Tim Burton។ ភាពយន្ដនេះរៀបរាប់ពីសាច់រឿងរបស់ដំរីដែលចេះហោះដោយប្រើត្រចៀក តែជីវិតក្នុងកន្លែងលេងសៀកហាក់បីដូចជាលំបាក ព្រោះត្រូវបានធ្វើតាមដូចវត្ថុគ្មានវិញ្ញាណ។ ក្រៅពីជាសត្វឌីជីថលដ៏គួរឲ្យស្រឡាញ់ "Dumbo" ត្រូវចូលរួមសម្ដែងដោយតួអង្គដ៏គួរឲ្យកោតសសើរដូចជា Collin Farrell, Michael Keaton, Danny DeVito, Eva Green និង Alan Arkin។

General Release Date: 28 March

Cinema Online, 01 March 2019


Related Movies:
Down A Dark Hall (25 Mar 2019)
Captain Marvel (07 Mar 2019)
Us (21 Mar 2019)
Dumbo (28 Mar 2019)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes