Features

មានសត្វចម្លែកថ្មីៗជាច្រើនក្នុង "Godzilla: King of the Monsters"

Writer: Casey Lee



តើអ្នកស្គាល់សត្វចម្លែកទាំងនេះក្នុង "Godzilla: King of the Monsters" ទេ?

កាលពីឈុតបន្ថែមចុងក្រោយក្នុងរឿង "Kong: Skull Island" គម្រោងធំមួយសម្រាប់ MonsterVerse ត្រូវបានបង្ហើបដោយ Legendary Pictures និង Warner Bros.។ បន្ទាប់ពីលេចលឺម្ដងទៀតនាពេលបច្ចុប្បន្ន Godzilla ត្រូវបានទាញចូលដោយសត្វចម្លែកថ្មីទាំងអស់ពី Toho ដែលនឹងត្រៀមចូលក្នុងចក្រវាលភាពយន្ដលាយអាមេរិកក្នុង "Godzilla: King of the Monsters"។

ប៉ុន្ដែប្រសិនជាអ្នកមិនអាចបែងចែកមួយណាជា Godzilla មួយណាជា Ghidorah ទាំងនេះជាការចំណាំខ្លះៗសម្រាប់សម្គាល់សត្វចម្លែកទាំងបីដែលនឹងលេចមុខក្នុង "Godzilla: King of the Monsters"។

 

Mothra

ចាប់ផ្ដើមលេចមុខដំបូងក្នុងឆ្នាំ 1961 សត្វចម្លែកដ៏ធំរូបរាងដូចសត្វ Moth ត្រូវបានសម្គាល់ជារាជនីនៃវប្បធម៌របស់កោះមួយដែលមានការហែហមដោយទេពអក្សរភ្លោះមួយគូជាប្រចាំ។ ដោយស្លាបត្រដាងបាន 800 ហ្វីត Mothra អាចបញ្ចេញកាំរស្មី Bio-luminescence តាមស្លាបរបស់នាងដែលអាចធ្វើឲ្យសត្វចម្លែកដទៃខ្វាក់ភ្នែកបាន។ Mothra ត្រូវបានឃើញជាមិត្តចងសម្ព័ន្ធ និងជាអ្នកការពារមនុស្សលោកដែលនៅខាង Godzilla ត្រូវបានស្គាល់ថាជា ម្ចាស់ក្សត្រីនៃសត្វចម្លែក។ នៅ MonsterVerse ដើមកំណើតរបស់ Mothra គឺត្រូវបាននិយាយក្នុងជួរ Nazca នៅ Peru តែគំរូរស់របស់សត្វប្រភេទនេះត្រូវបានរកឃើញដោយ Monarch ក្នុង Yunnan ប្រទេសចិន។

Rodan

ឈ្មោះត្រូវបានដាក់តាមសត្វដាយណូស័រស្លាប Pteranodon និងនាគបុរាណរបស់ប្រទេសក្រិក Rodan ឬ "Fire Demon" ជាឈ្មោះត្រូវបានហៅម្ដងម្កាល ព្រោះវាមានសម្បុរក្រហមក្រម៉ៅជាមួយទ្រូងកង់ៗពើងមាំ ភ្នែកដូចឆ្មា និងកន្ទុយមុតស្រួចដូចលំពែង។ ដោយត្រូវបានបង្ខាំងទុកដោយ Monarch នៅលើកំពូលភ្នំភ្លើងក្នុង Isle de Mara, "The One Born of Fire" មានស្រកាដូចថ្មដែលមិនត្រឹមតែធ្វើឲ្យវាកំបាំងខ្លួនក្នុងថ្មភ្នំភ្លើងនៃផ្ទះរបស់វានោះទេ តែអាចទ្រាំទ្រកម្ដៅ និងការផ្ទុះភ្នំភ្លើងបានទៀតផង។ ប្រព័ន្ធចំហេះក្នុងខ្លួនរបស់វាអនុញ្ញាតឲ្យវាដកដង្ហើមក្នុងអណ្ដាតភ្លើងបាន និងស្លាបរបស់វាបង្កើតជាសម្លេងរន្ទះពេលត្រដាងដែលអាចកម្ទេចទីក្រុងបានបើហោះកាត់។

King Ghidorah

ណែនាំដោយ Toho ក្នុង 1964 នេះជាសត្វចម្លែកស្លាបក្បាលបីមួយក្នុងចំណោម Godzilla ដែលល្បីខាងបង្កើតសត្រូវ។ មានទំហំធំជាង Godzilla ថែមទាំងមានក្បាលបី ហើយមានមុខងារខុសៗគ្នាជាច្រើន ជាពិសេសសមត្ថភាពស្ដាប់ខ្ពស់ដោយក្បាលកណ្ដាល និងការគិតបែប alpha។ តួអង្គ 3 ខុសគ្នាត្រូវបានដើរតួជាក្បាល 3 នោះ និង 2 ផ្សេងទៀតសម្ដែងជាខ្លួនប្រាណ។ ជាមួយនឹងស្លាបដូចសត្វប្រជៀវដ៏ធំដែលធ្វើអាចឲ្យវាហោះបានឆ្ងាយ ហើយថែមទាំងអាចបង្កើតព្យុះបាន។

ក្នុងចំណោមការវាយលុកទាំងនោះ King Ghidorah មានសមត្ថភាពបង្អស់កម្លាំងអគ្គីសនីដោយប្រើស្លាបទាំងពីរជាមួយនឹងដានមាសលើខ្លួនដែលជាអ្នកចម្លងអគ្គីសនី។ ហើយវាអាចបង្កើតបានជាព្យុះតូចៗ បង្កើនកម្ដៅទឹកឡើងខ្ពស់ ឬព្យុះសង្ឃរា។ វាជាវាយលុកដ៏ល្បីដោយធ្វើការព្រួសភ្លើងពីមាត់ចេញពីកយ៉ាងអស្ចារ្យ។

Cinema Online, 25 May 2019


Related Movies:
Godzilla: King Of The Monsters (31 May 2019)
Kong: Skull Island (10 Mar 2017)
Godzilla (3D) (22 May 2014)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes