Gallery

Annabelle លងបះសក់ទៀតហើយក្នុង "Annabelle: Creation"

Writer: Florey DM


Annabelle ជាតុក្កតាមានវិញ្ញាណសណ្ឋិត ដែលនឹងត្រឡប់មកនៅក្នុងវគ្គបន្ទាប់ពីរឿង "Annabelle" កាលឆ្នាំ 2014 ហើយលើកនេះអ្នកដឹកនាំ David F. Sandberg មកធ្វើជាមគ្គុទេសក៍នាំផ្លូវម្តង។ ការដឹកនាំដំបូងរបស់គាត់ក្នុងរឿង "Lights Out" កាលពីឆ្នាំ 2016 ទទួលជោគជ័យយ៉ាងខ្លាំង ដូច្នេះវាមានន័យថា ភាពយន្តថ្មីនេះរិតតែល្អមើល ហើយត្រូវតែទស្សនាកុំខានដែរ។ ជាមួយវគ្គថ្មីដែលមានចំនងជើងថា "Annabelle: Creation" ដែលនិយាយពីការតាមលងចងអាឃាតរបស់តុក្កតាខ្មោច គឺខុសប្លែកពីវគ្គមុនត្រង់ថាលើកនេះ តុក្កតាបានចូលសន្ធិតដោយព្រលឹងក្មេងស្រីម្នាក់ឈ្មោះ Annabelle មិនមែននារីជំទង់ដូចវគ្គមុនទេ។ យើងនឹងក្រឡេកមកមើលរូបថតខាងក្រោម ដើម្បីទទួលអារម្មណ៍ព្រឺឆ្អឹងខ្នងក្នុងរឿង "Annabelle: Creation" មុននឹងចែតុក្កតានេះ ចាប់ផ្តើមដើរលងបន្លាចនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី 11 សីហានេះតទៅ ហើយម្ចាស់រូបទាំងនេះគឺគេហទំព័រ Coming Soon។


គួរឱ្យខ្លាចមែន ពេលដែលសុខៗ តុក្កតាជ័រប្រែជាមកសម្លឹងរកអ្នក។


វាមិនមែនជាផ្ទះធម្មតាទេ ពេលមនុស្សចាប់ផ្តើមក្រឡាប់ចុះឡើងបែបនេះ។


Annabelle ត្រូវឡើងអង្គុយលើកៅអី ដើម្បីក្លាយជាខ្លួននាងវិញ។

Previous 1 2 3 4 5  ... Next 
Cinema Online, 05 August 2017


Related Movies:
Annabelle: Creation (11 Aug 2017)
Annabelle (10 Oct 2014)
Lights Out (25 Jul 2016)
The Conjuring 2 (10 Jun 2016)
The Conjuring (25 Jul 2013)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes