Gallery

"Wish Upon" ដាស់តឿនឲ្យប្រយ័ត្ន ពេលបន់ផ្សងអ្វីមួយ

Writer: Nur Iman Syasya


"បន់ស្រន់ចង់បានអ្វីមួយ ត្រូវចេះប្រយ័ត្នខ្លួនផង ព្រោះវាអាចនឹងក្លាយទៅជាការពិត"។ ទស្សនិកជនអាចធ្លាប់ឮពាក្យសម្តីខាងលើ យ៉ាងហោចណាស់ក៏ម្តងដែរ មែនទេ - គឺគ្រប់គ្នាតែម្តង លើកលែងតែ Claire Shannon ទេ។ ពេលដែលឪពុក Claire ឱ្យប្រអប់តន្រ្តីមួយដល់នាង នាងក៏បានដឹងថា វាអាចជួយសម្រេចបំណង ដែលនាងបន់ផ្សងចង់បាន។ Claire ដូចក៏យុវជនដែលគ្មានទំនួលខុសត្រូវផ្សេងទៀតដែរ ព្រោះនាងប្រញាប់នឹងចង់បានប្រយោជន៍ពីប្រអប់នោះពេក ប៉ុន្តែអ្វីដែលនាងមិនដឹង គឺពេលដែលបន់ផ្សងដើម្បីចង់បានក្តីសប្បាយ និងភាពជោគជ័យខ្លួននោះ មនុស្សនៅជុំវិញនាងចាប់ផ្តើមស្លាប់យ៉ាងអាណោចអធ័ម ក្រោយពីការបន់ផ្សងនីមួយៗ។ ភាពយន្តរឿង "Wish Upon" សម្តែងដោយ Joey King (ក្នុងរឿង "The Conjuring") ជាមួយនឹង Ryan Phillippe (ក្នុងរឿង "I Know What You Did Last Summer"), Ki Hong Lee (ក្នុងស៊េរីរឿង "The Maze Runner") និង Shannon Purser (ក្នុងរឿង "Stranger Things")។ ភាពយន្តនេះនឹងចាប់បញ្ចាំងនៅថ្ងៃទី 17 ខែកក្កដា នេះតទៅ។


អូ ទេ អត់ទេ!


ខ្ញុំចង់ដឹងថា ឯងមានតម្លៃប៉ុន្មានលើវិបសាយ eBay...

Previous 1 2 3 Next 
Cinema Online, 11 July 2017


Related Movies:
Wish Upon (17 Jul 2017)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes