Gallery

តើ់អ្នកដឹងចំនុចទាំងនេះអំពី "Justice League" ទេ?

Writer: Farah Hanis


ការដែលភាពយន្ដនេះមានវីរបុរស Batman និង Superman គឺអស្ចារ្យស្រាប់ទៅហើយ ប៉ុន្ដែរឿងនេះគឺមានវីរបុរសទាំងហ្វូងតែម្ដង ដូច្នេះហើយភាពយន្ដនេះគឺជាភាពយន្ដដែលអ្នកត្រូវតែទៅមើលខានមិនបានឡើយ។ សាច់រឿងភាពយន្ដនេះ គឺនឹងកើតឡើងប៉ុន្មានខែបន្ទាប់ពីសាច់រឿងក្នុង "Batman V Superman: Dawn of Justice"។ រឿង "Justice League" នេះទាក់ទងនឹង Dark Knight និង Wonder Woman ក្នុងដំនើរស្វែងរកសមាជិកក្រុមវីរបុរសថ្មីមួយដើម្បីការពារផែនដីពីសត្រូវថ្មី។ តើក្រុមដែលមានសមាជិកដូចជា Batman, Wonder Woman, Aquaman, Cyborg និង the Flash អាចបញ្ឈប់ការវាយប្រហារនេះបានទេ ឬ ក៏វាហួសពេលទៅហើយ? ប៉ុន្ដែមុននឹងអ្នកទាំងអស់គ្នាធ្វើការទស្សនាភាពយន្ដនេះនៅតាមរោងភាពយន្ដ តោះ!នាំគ្នាមកអានការពិតដែលគួរឲចាប់អារម្មណ៍ទាក់ទងនឹងJustice League នេះសិន!


មិនមែនជាក្រុមវីរបុរសដំបូងគេក្នុងប្រវត្តិសាស្រ្ដទេ

ទោះបីជាJustice League បានលេចមុខជាលើកដំបូងក្នុងរឿងត្លុក "The Brave and the Bold" កាលពីឆ្នាំ 1960 ក៏ដោយ អ្នកគាំទ្រប្រហែលជានឹងភ្ញាក់ផ្អើលពេលដែលដឹងថាពួកគេការពិតទៅមិនមែនជាក្រុមវីរបុរសដំបូងក្នុងប្រវត្តិសាស្រ្ដទេ។ កិត្តិយសដ៏ខ្ពង់ខ្ពស់នេះគឺបានទៅ the Justice Society of America ដែលរួមមានសមាជិកដូចជា the Flash, Atom, Dr. Fate, Green Lantern, Hawkman, Hourman, Sandman និង the Spectre ដែលលេចមុខដំបូងនៅឆ្នាំ 1940 ហើយគោលបំនងដំបូងនៃការប្រមូលផ្ដុំគ្នានៃក្រុមនេះគឺគ្រាន់តែដើ់ម្បីជជែកគ្នាអំពីរឿងសង្រ្គាមចាស់ៗតែប៉ុណ្ណោះ ប៉ុន្ដែក្រោយមកពួកគេក៏ត្រូវបានខាង FBI សុំជំនួយឲទៅសង្រ្គោះពិភពលោក។


Justice League ការពិតទៅមានសមាជិក៧នាក់

នៅពេល "Justice League" ចាក់បញ្ចាំង អ្នកទស្សនាប្រហែលជានឹងគិតថាក្រុមដែលគេឃើញក្នុងភាពយន្ដនេះគឺជាសមាជិកដើមនៃក្រុមនេះ ប៉ុន្ដែការពិតមិនដូច្នេះទេ។ សមាជិកដើមនៃក្រុម Justice League មានដូចជា Aquaman, Batman, the Flash, Green Lantern, Martian Manhunter, Superman និង Wonder Woman ហើយកាលពីឆ្នាំ 2011 នៅក្នុងសៀវភៅត្លុក "The New 52" Cyborg បានក្លាយជាសមជិកនៃ Justice League។


អ្នកនាំលាភឲ្យក្រុមនេះ គឺជាក្មេងប្រុសជំទង់ដែលគ្មានកម្លាំងធាតុពិសេសអ្វីទាំងអស់

វាចម្លែកណាស់ទៅហើយដែលក្រុមនេះត្រូវការអ្នកនាំលាភ ប៉ុន្ដែតើអ្នកដឹងដែរទេថា Lucas "Snapper" Carl ដ៏សាមញ្ញមូយរូបត្រូវបានទទួលកិត្តិយសក្លាយជាសមាជិកទី ៨ នៃក្រុម Justice League? ក្មេងប្រុសជំទង់ម្នាក់នេះហើយគឺជាមូលហេតុដែលធ្វើឲ្យពួកគេត្រូវចាកចេញពីកន្លែងលាក់ខ្លួនរបស់គេ បន្ទាប់ពីបានប្រាប់ដំណឹងនេះទៅកាន់ Joker។ នៅទីបញ្ចប់ សមជិកថ្មីស្រឡាងនេះក៏បានសុំលាឈប់ពីក្រុម ប៉ុន្ដែបានត្រលប់មកវិញប៉ុន្មានឆ្នាំក្រោយមកទៀតជាភ្នាក់ងារស៊ើបការម្នាក់ដែលអាច teleport បាន។

Previous 1 2 Next 
Cinema Online, 14 November 2017


Related Movies:
Justice League (17 Nov 2017)
Wonder Woman (02 Jun 2017)
Batman V Superman: Dawn Of Justice (25 Mar 2016)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes