Gallery

កំពូលស្រីស្អាតប្រចាំស៊េរីរឿង "Transformers"

Writer: Nur Iman Syasya


ជាការពិតណាស់ដែលស៊េរីខ្សែភាពយន្ត "Transformers" ល្បីល្បាញខ្លាំង ខាងប្រែកាយមនុស្សយន្តចម្លែកៗរបស់ខ្លួន ជាក់ស្តែងដូចជា Autobot, Decepticon និង មនុស្សយន្ត Transformer ដទៃទៀតក្នុងរឿងនេះ សុទ្ធសឹងជាមនុស្សយន្តមានជីវិត ដែលមានដើមកំណើតមកពីពិភពគ្រឿងម៉ាស៊ីនដ៏ឆ្ងាយមួយឈ្មោះ Cybertron ។ ប៉ុន្តែយើងនឹងមិននិយាយពីពូជអម្បូរមនុស្សយន្ត Transformers ទាំងអស់ ឬក៏ភពចម្លែករបស់វាឡើយ គឺយើងទៅផ្តោតចំណាប់អារម្មណ៍លើប្រធានបទដ៏ក្តៅគគុកមួយ ជុំវិញភាពយន្តខាងលើ នោះគឺតួសម្តែងស្រី ទាំងឆ្លាត ទាំងស្អាត ទាំងពិសពុលមកពីភពផែនដីយើងនេះវិញ។ វគ្គទី5 គឺរឿង "Transformers: The Last Knight" នឹងនាំយកនូវតួអង្គស្រ្តី 2 រូបបន្ថែមទៀត ដូច្នេះមុននឹងភាពយន្តនេះ ធ្វើការចាក់បញ្ចាំងតាមរោងកុននៅថ្ងៃ 22 ខែមិថុនាខាងមុខ យើងសូមនាំអារម្មណ៍លោកអ្នកមកតាមដានការរំលឹកឡើងវិញ នូវកំពូលស្រីស្អាតទាំងអស់ប្រចាំស៊េរីខ្សែភាពយន្ត "Transformers" ដែលយើងបានទស្សនា និងឃើញនៅវគ្គខាងមុខនេះតែម្តង។


Mikaela Banes (សម្តែងដោយ Megan Fox), មិត្តស្រីទី1 របស់ Sam Witwicky គឺពិតជាស៊ិចស៊ីទាក់ទាញខ្លាំងមែនទែន។ នាងបានប្រយុទ្ធ និងកម្ចាត់មនុស្សយន្ត Decepticons ជាមួយ Sam ក្នុងរឿង "Transformers" (ឆ្នាំ2006) និង "Transformers: Revenge of the Fallen" ឆ្នាំ 2009។


Tessa Yeager (សម្តែងដោយ Nicola Peltz) ជាកូនស្រីរបស់ Cade Yeager និង Shane Dyson។ ក្នុងរឿង "Transformers: Age of Extinction" នាងជាតួអង្គមានទំនួលខុសត្រូវក្នុងគ្រួសារ ទោះបីជានាងនៅក្មេងពិតមែន។


Su Yueming (សម្តែងដោយ Li Bingbing) ជាអគ្គនាយិកានៃសាខាប្រចាំប្រទេសចិន របស់ KSI ។ នាងមានជំនាញប្រយុទ្ធយ៉ាងចំណានក្នុងរឿង "Transformers: Age of Extinction" នៅពេលនាងបានយកឈ្នះការប្រកួជាមួយកូនចៅរបស់ Harold Attinger ដែលកំពុងដេញតាមចាប់ Joshua Joyce។

Previous 1 2 3 Next 
Cinema Online, 10 June 2017


Related Movies:
Transformers: The Last Knight (22 Jun 2017)
Transformers: Age Of Extinction (01 Jul 2014)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes