Gallery

អង្គវីរបុរសប្រឆាំងនឹងវីរបុរសគឺ Deadpool នេះហើយ

Writer: Brendan Kwang


ជាមួយនឹងការជិតមកដល់នៃ "Deadpool 2" អ្នកទាំងអស់គ្នាប្រាកដជាទន្ទឹងរង់ចាំតួអង្គវីរបុរសប្រឆាំងនឹងវីរបុរសមួយនេះខ្លាំង។ ហើយក៏មិនមែនសម្រាប់តែតួអង្គប្រឆាំងនឹងវីរបុរសមួយនេះដែរ ព្រោះថាអ្នកចូលចិត្តទស្សនាភាពយន្តទាំងឡាយហាក់ដូចជាលួចស្រឡាញ់តួអង្គពាលដែលចាក់ខ្សែកណ្តាលរវាងល្អនិងអាក្រក់ទាំងនេះ។ វីរបុរសប្រឆាំងនឹងវីរបុរស គឺខុសពីវីរបុរសឬជនឧក្រិដ្ឋ ដោយយពួកគេមិនមែនល្អដូចវីរបុរស ហើយក៏មិនមែនអាក្រក់ដូចជនពាលដែរ។ ពួកគេធ្វើអ្វីដែលពួកគេអាច ដើម្បីរស់រានមានជីវិត ហើយពេលខ្លះពួកគេបានជួយអ្នកដទៃក្នុងអំឡុងពេលទាំងនោះ។ ខាងក្រោមជាតួអង្គវីរបុរសប្រឆាំងនឹងវីរបុរសទាំងឡាយដែលពិភព Marvel បានណែនាំទៅកាន់ប្រិយមិត្តភាពយន្តទូទាំងសកលលោក:


ដំបូងគេក្នុងបញ្ជីនេះគឺតួអង្គសំណព្វរបស់អ្នកទាំងអស់គ្នា គឺ Merc with a Mouth ឬ Deadpool ដែលមានសមត្ថភាពក្នុងការធ្វើឲ្យសភាពការណ៏នានាមានភាពកំប្លែងអស់សំណើច គាត់សើចមិនរើសមុខ សូម្បីតែការស្លាប់ក៏ដោយ។


The Ghost Rider ក៏ជាវីរបុរសប្រឆាំងនឹងវីរបុរសដែរ ដោយគាត់ព្យាយាមទប់ថាមពលរបស់គាត់ពីការបង្កគ្រោះមហន្តរាយដល់អ្នកដទៃ ហើយប្តូរការជះកំហឹងរបស់គាត់ទៅលើជនពាលទាំងឡាយជុំវិញខ្លួនគាត់។


ចាប់ផ្តើមឡើងជាជនឧក្រិដ្ឋ Venom បានបង្ហាញខ្លួនដំបូងជា alien កាចសាហាវស៊ីសាច់ហុតឈាមដែលចង់សម្លាប់ Spider-Man។ ក្រោយមកគាត់បានទៅជាល្អ ឬអាចនិយាយបានថាមិនសូវអាក្រក់។
Previous 1 2 3 Next 
Cinema Online, 19 May 2018


Related Movies:
Deadpool 2 (17 May 2018)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes