Gallery

តារាក្នុង"ឆ្មាំយាមផ្នូរ"ណាខ្លះអ្នកធ្លាប់ឃើញពីមុនមក

Writer: Brendan Kwang


"Guardians of the Tomb" នឹងនាំយកនូវបណ្តាសារខ្មោចម៉ាំម៊ីមកកាន់រោងភាពយន្តសារជាថ្មីនាថ្ងៃទី 22 កុម្ភៈខាងមុខនេះ។ នៅក្នុងភាពយន្តនេះ និយាយអំពីក្រុមអ្នកស្រាវជ្រាវមួយក្រុមរកឃើញផ្នូរស្តេច តែការរកឃើញនេះបែរជាក្លាយទៅជាភាពគួរឲ្យភ័យខ្លាចទៅវិញ។ ពួកគេបានជាប់នៅក្នុងផ្លូវក្រោមដី ដោយមិនអាចរកផ្លូវចេញឃើញ ដូច្នេះពួកគេត្រូវតស៊ូដើម្បីភាពរស់រាន ចាកចេញពីរោងពីងពាងស៊ីសាច់មនុស្សមួយនេះ។ ប្រសិនបើក្រលេកមើលមួយភ្លែត អ្នកទាំងអស់គ្នាប្រាកដជាមានអារម្មណ៍ប្រហែលនឹងមុខតារាសម្តែងនៅក្នុងរឿងនេះ ដូច្នេះហើយយើងនឹងលើកយកភាពយន្តល្បីៗពីមុនដែលពួកគេធ្លាប់សម្តែងមកបង្ហាញ មុននឹងអ្នកនឹងបានឃើញពួកគេសារជាថ្មីម្តងទៀតនៅក្នុង "Guardians of the Tomb"៖


Kellan Lutz សម្តែងជា Jack Ridley, ធ្លាប់សម្តែងជា John Smilee ក្នុង "The Expendables 3" (ខាងលើ) និង Emmett Cullen ក្នុង "The Twilight Saga: Breaking Dawn"


Li Bing Bing សម្តែងជា Jia។ នាងក៏ធ្លាបសម្តែងជា Su Yueming ក្នុង "Transformers: Age of Extinction" (ខាងលើ) និង Ada Wong ក្នុង "Resident Evil: Retribution"ផងដែរ។


អតីតសមាជិកក្រុមចម្រៀងតៃវ៉ាន់ Fahrenheit ឈ្មោះ Wu Chun សម្តែងជា Luke។ គាត់ធ្លាប់សម្តែងជា Judge of the Sands ក្នុង "14 Blades" (ខាងលើ) និង Yang Liulang ក្នុង "Saving General Yang"

Previous 1 2 Next 
Cinema Online, 17 February 2018


Related Movies:
Guardians Of The Tomb (English / Chinese) (22 Feb 2018)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes