Gallery

បន់ស្រន់កុំឲ្យ "The Nun" លងអ្នកក្នុងសុបិន្ត

Writer: Florey DM


ភាពយន្ត "The Conjuring" របស់ James Wan បានបង្កើតរឿងប្រភេទ spinoff ដ៏ភ័យរន្ធត់មិនត្រឹមតែមួយនោះទេ តែរហូតដល់ទៅពីរ។ ដោយទីមួយនោះគឺរឿង "Annabelle" ហើយក៏មានសាច់រឿងតំណពីដើមផងដែរគឺ "Annabelle: Creation" រីឯទីពីរនោះគឺរឿង "The Nun" ដែលនឹងចាប់ផ្តើមលងបន្លាចនៅលើផ្ទាំងអេក្រង់ធំនាថ្ងៃទី7 ខែកញ្ញានេះហើយ។ "The Nun" និយាយអំពីបព្វជិតមួយរូប ដែលធ្លាប់មានអតីតកាលត្រូវលងបន្លាច ត្រូវសហការគ្នាជាមួយដូនជីថ្មីម្នាក់ ដើម្បីដោះស្រាយនូវអាថ៌កំបាំងទាក់ទងនឹងការស្លាប់របស់ដូនជីក្មេង នៅឯវិហារដាច់សង្វែងមួយកន្លែង ក្នុងប្រទេសរ៉ូម៉ានី។ មើលរូបថតខាងក្រោមនេះ ដើម្បីឃើញថាតើភាពយន្ត "The Nun" គួរឲ្យភ័យរន្ធត់ខ្លាំងប៉ុណ្ណា។


មិនមែនជាទិដ្ឋភាពស្វាគមន៍ដ៏ល្អឡើយនៅពេលអ្នកបើកទ្វារ


រូបរាងដូចជាដូនជីដ៏គួរឲ្យខ្លាចកំពុងតែស្ទុះមកពីទីងងឹត


វិហារអាថ៌កំបាំងនេះ គឺជាទីកន្លែងចាប់ផ្តើមគ្រប់យ៉ាង

Previous 1 2 3 Next 
Cinema Online, 06 September 2018


Related Movies:
The Nun (07 Sep 2018)
Annabelle: Creation (11 Aug 2017)
The Conjuring 2 (10 Jun 2016)
Annabelle (10 Oct 2014)
The Conjuring (25 Jul 2013)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes