Gallery

ផុសស្ទ័រ "Captain Marvel" បញ្ចេញមុខទាំងតួអង្គថ្មីនិងចាស់ធ្លាប់ឃើញពីមុន

Writer: Stephen Andre Richard


តើប្រិយមិត្តត្រៀមខ្លួនរួចរាល់ឬនៅសំរាប់ភាពយន្ដបែបអាវកាសថ្មីស្រឡាងរបស់ Marvel? ព្រោះថា "Captain Marvel" នឹងមកដល់រោងកុនក្នុងពេលឆាប់ៗនេះហើយ! សាច់រឿងនេះដំណើរការឡើងនៅទសវត្ស 1990 នៅពេលដែល Carol Danvers និងក្រុមសម្ព័ន្ធភាពរបស់នាងត្រូវបានជាប់ក្នុងភ្ជុះទឹកកួចមួយនៅពេលដែលសង្រ្គាមកាឡាក់ស៊ីរវាងពួកមនុស្សភពក្រៅពីរបានផ្ទុះឡើងហើយបានឈានមកដល់ផែនដី។ ចូរមើលតួអង្គនៅលើ poster ទាំងនេះ មានចាប់អារម្មណ៍ទេថាមានទាំងតួចាស់ និងតួថ្មី។ ប៉ុន្ដែចង់បញ្ជាក់ថា ថ្ងៃខែបញ្ចាំងនៅលើ poster នេះជាថ្ងៃបញ្ចាំងនៅសហរដ្ឋអាមេរិក មិនមែននៅកម្ពុជានោះទេ។ ដូច្នេះបើអ្នកចង់ទស្សនាភាពយន្ដ "Captain Marvel" អ្នកអាចទស្សនាក្នុងរោងភាពយន្ដចាប់ពីថ្ងៃទី 7 ខែមីនានេះតទៅ។


Clark Gregg ត្រលប់មកសម្ដែងជាតួ Agent Coulson កាលពីនៅវ័យក្មេង


Ben Mendelsohn សម្ដែងជាតួអ្នកដឹកនាំ Skrull ឈ្មោះ Talos
ដែលអាចប្រែកាយបាន ហើយក្នុងរូបនេះកំពុងតែបន្លំខ្លួនធ្វើជាមេរបស់ Agent Fury


នេះគឹ Djimon Hounsou ជាតួ Korath! គាត់ជាអតីតសមាជិកមួយនៅក្នុងក្រុម Starforce
មុននឹងចូលដៃជាមួយ Ronan the Accuser នៅក្នុង "Guardians of the Galaxy"

Previous 1 2 3 4 Next 
Cinema Online, 02 March 2019


Related Movies:
Captain Marvel (07 Mar 2019)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes