Gallery

រឿងកំប្លែងមុនៗរបស់តួក្នុង "The Hustle" គឺ Anne Hathaway និង Rebel Wilson

Writer: Florey DM


ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ Anne Hathaway និង Rebel Wilson បានសម្តែងក្នុងភាពយន្តកំប្លែងជាច្រើនរឿង។ ក្នុងឆ្នាំនេះ ពួកគេទាំងពីរនឹងនាំមុខ "The Hustle" ដែលជាខ្សែភាពយន្តផលិតឡើងវិញជាមួយការផ្តោតទៅលើតួអង្គស្រីនៃភាពយន្តឆ្នាំ 1988 គឺ "Dirty Rotten Scoundrels"។ ដៃគូមួយនេះនឹងសម្តែងជាអ្នកឯកទេសខាងបោកប្រាស់ ដោយ Anne នឹងបង្ហាញភាពឆើតឆាយលេចធ្លោ រីឯ Rebel នឹងបង្ហាញភាពផ្ទុយពីនេះទៅវិញ។ ពួកយើងកំពុងរង់ចាំការផ្ទុះសំណើចដោយភាពកំប្លុកកំប្លែងរបស់ពួកគេក្នុងភាពយន្ដ "The Hustle" ប៉ុន្តែមុននេះ យើងអាចងាកទៅមើលភាពយន្តកំប្លែងមុនៗរបស់ពួកគេមួយចំនួនជាមុនសិន។


Anne ជាតារាស្រីទើបនឹងរះក្នុងវ័យ 18 ឆ្នាំប៉ុណ្ណោះ
នៅពេលដែលគាត់បានឆក់យកបេះដូងទស្សនិកជនជាមួយតួអង្គដ៏កំប្លែងតែគួរឲ្យស្រឡាញ់ជា
Mia Thermopolis ក្នុង "The Princess Diaries"។


ក្នុងអំឡុងវ័យ 20 ស្តើងរបស់គាត់ គាត់បានបង្ហាញពីភាពទាន់សម័យជា
Andy Sachs ក្នុង "The Devil Wears Prada"។


អបន្ទាប់មក គាត់បានសម្តែងជាតួអង្គដែលមានស្វាមីក្នុង "Bride Wars"
ហើយបានបង្ហាញពីភាពកំប្លែងនិងភាពកាចឆ្នាស់ជា Emma Allen។

Previous 1 2 Next 
Cinema Online, 06 May 2019


Related Movies:
The Hustle (09 May 2019)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes