Gallery

តោះ មកស្វែងយល់ពីរឿង "The Kid Who Would Be King"

Writer: Florey DM


Louis Ashbourne Serkis កូនប្រុសរបស់អ្នកដឹកនាំភាពយន្ដដ៏ល្បីល្បាញ លោក Andy Serkis សម្ដែងជាតួឯកក្នុងរឿង "The Kid Who Would Be King" ជាតួអង្គ Alex Elliot។ Alex គិតថាគេគ្រាន់តែជាក្មេងប្រុសសាមញ្ញម្នាក់ប៉ុណ្ណោះ ប៉ុន្ដែនៅពេលដែលគេប្រទះរកបានដាវទិព្វ Excalibur Sword អ្វីៗក៏បានផ្លាស់ប្ដួរ។ ពេលនោះគេក៏ដឹងទៀតថា យាយធ្មប់ពិសពល់ Morgana កំពុងតែគំរាមកំទេចផែនដី ហើយគេក៏បានរួមដៃជាមួយមិត្តនិងសត្រូវរបស់គេ ព្រមទាំងគ្រូសិល្បិ៍ Merlin ដើម្បីតទល់ជាមួយ Morgana នេះ។ អញ្ចឹងតោះ មកស្គាល់តួអង្គនិងតារាសម្ដែងក្នុងរឿង "The Kid Who Would Be King"ទាំងអស់គ្នា។


Angus Imrie (កណ្ដាល) សម្ដែងជាតួវ័យក្មេងរបស់គ្រូសិល្បិ៍ Merlin
ដែលនឹងក្លែងខ្លួនជាកុមារដើម្បីអាចការពារ Alex នៅសាលាបាន


តួពេញវ័យរបស់ Merlin សម្ដែងដោយ Patrick Stewart (គាត់ក៏សម្ដែងក្នុងរឿង
"Excalibur"កាលពីឆ្នាំ 1981 ដែរ មានដឹងអត់?)


តើ Alex ពិតជាមាននិស្ស័យក្លាយជាស្ដេចដ៏អង់អាចមួយព្រះអង្គពិតឬមិនពិត?
ចាំមើលទាំងអស់គ្នាក្នុងរឿង "The Kid Who Would Be King"!

Previous 1 2 Next 
Cinema Online, 21 January 2019


Related Movies:
The Kid Who Would Be King (25 Jan 2019)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.
Showtimes