Gallery

វីរបុរស "X-Men: Dark Phoenix" បង្ហាញអាថ៍កំបាំងដ៏ខ្មៅងងឹតរបស់ខ្លួន

Writer: Florey DM


"X-Men: Dark Phoenix" ត្រូវបានជួបប្រទះបញ្ហាលើកថ្ងៃចាក់បញ្ចាំងជាច្រើនដងតែទីបំផុតថ្ងៃចាក់បញ្ចាំងបានខិតជិតមកដល់ហើយ។ នៅក្នុងភាពយន្ដវគ្គទីប្រាំពីរនៃស៊េរី "X-Men" នេះយើងនឹងបានឃើញមុខតួអង្គចាស់ៗមួយចំនួនពីរឿង "X-Men: Apocalypse" កាលពីឆ្នាំ 2016 បង្ហាញមុខសារជាថ្មី។ អញ្ចឹងតោះ មកស្គាល់តួអង្គខាងក្រោមឲ្យហើយជាមួយនឹងផ្ទាំងរូបភាពខាងក្រោម (ថ្ងៃចាក់បញ្ចាំងនៅលើរូបភាពគឺសំរាប់សហរដ្ឋអាមេរិក តែនៅកម្ពុជានឹងចាក់បញ្ចាំងនៅថ្ងៃទី 6 មិថុនា) រួមជាមួយនឹងឃ្លាថា "Every Hero Has a Dark Side", លើកលែងតែតួអង្គចិត្តអាក្រក់របស់ Jessica Chastain ដែលមានឃ្លា "Every Dark Side has a Hero"។


Alexandra Shipp ក៏ត្រលប់មកសម្ដែងជាតួ Ororo Munroe ឬក៏ Storm វិញដែរដែលនាងអាចគ្រប់គ្រងអាកាសធាតុបាន


James McAvoy ត្រលប់មកវិញជាតួ Charles Xavier ឬក៏ Professor X ស្ថាបនិកសាលា Xavier សំរាប់ក្មេងដែលមានទេពកោសល្យ


ត្រលប់មកវិញជាតួ Erik Lehnsherr ឬក៏ Magneto មនុស្ស mutant ដែលអាចគ្រប់គ្រងលោហៈបាននោះគឺ Michael Fassbender

Previous 1 2 3 4 Next 
Cinema Online, 03 June 2019


Related Movies:
X-Men: Dark Phoenix (06 Jun 2019)
X-Men: Apocalypse (19 May 2016)
X-Men: Days Of Future Past (29 May 2014)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes