News

ជួបជាមួយ ក្រុម "Ghostbusters" ប្រចាំសប្តាហ៍នេះ

Writer: Florey DM


ជួបជាមួយហ្វេនពាក់ឈុត "Ghostbusters" ទាំងអស់គ្នាណា!

27 កក្កដា - ត្រៀមខ្លួនសំរាប់អ្វីដែលគួរអោយភ្ញាក់ផ្អើល នៅជិតអ្នកសំរាប់សប្តាហ៍នេះណា! តែវាមិនគួរអោយភ្ញាក់ផ្អើលទេបើសិនជាអ្នកជាអ្នកគាំទ្ររឿង "Ghostbusters"!

ក្រុមអ្នកពាក់ឈុតក្នុងរឿង "Ghostbusters" នឹងទៅផ្សារទំនើបមួយចំនួនក្នុងទីក្រុងភ្នំពេញ ក្នុងសប្តាហ៍នេះ ដែលនេះជាឱកាស ល្អបំផុតសំរាប់ទស្សនិកជនដើម្បីថតរូបជាមួយពួកគាត់។

បេសកកម្មរបស់ ក្រុមអ្នកពាក់ឈុតចាប់ខ្មោច នឹងចាប់ផ្តើមថ្ងៃនេះ ពីម៉ោង ៥:៣០ ទៅដល់ម៉ោង ៨:៣០ ល្ងាចនៅឯរោងភាពយន្ត លេជេន TK Avenue ហើយបើសិនជាទស្សនិកជនមិនបានជួបជាមួយពួកគាត់ក្នុងថ្ងៃនេះទេ ទស្សនិកជនអាចជួបជាមួយពួកគាត់បានទៀតនៅថ្ងៃបន្ទាប់។

នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី ២៨ កក្កដា ក្រុមអ្នកស្លៀកពាក់ឈុតរឿង "Ghostbusters" នឹងធ្វើដំនើរទៅរោងភាពយន្ត លេជេន ផ្សារស៊ីធីម៉ល ហើយនៅថ្ងៃដដែលនោះដែរពួកគាត់នឹងទៅកាន់រោងកុន លេជេន TK ម្តងទៀង នៅម៉ោង ៥:៣០ ដល់ម៉ោង ៧ យប់។

បើសិនជាទស្សនិកជនចង់ជួបក្រុម "Ghostbusters" នៅចុងសប្តាហ៍ ទស្សនិកជនអាចជួបបាននៅឯផ្សារទំនើប AEON នៅថ្ងៃទី ៣០ កក្កដា ចាប់ពីម៉ោង ៥:៣០ ដល់ម៉ោង ៧យប់ នៅឯរោងភាបយន្ត Major Cineplex by Cellcard។

គួរបញ្ចាក់ផងដែរថា រឿង "Ghostbusters" នេះជាស្នាដៃមួយទៀតរបស់ផលិតកម្ម Sony Pictures ហើយរឿងនេះជារឿងបែបកំប្លែង ដែលចូលរួមសំដែងដោយ Melissa McCarthy, Kristen Wiig, Leslie Jones និង Kate McKinnon។

"Ghostbusters" នឹងចាក់បញ្ចាំងថ្ងៃទី ២៨ កក្កដា ខាងមុខនេះហើយ!

Cinema Online, 27 July 2016

Related Movies:
Ghostbusters (28 Jul 2016)



You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes