News

Teresa Palmer ចង់អោយមានរឿង "Lights Out" វគ្គក្រោយ

Writer: Naseem Randhawa


តួឯកស្រី Teresa Palmer ដើរតួជា Rebecca ក្នុងរឿង "Lights Out"

27 កក្កដា – ភាពយន្តភ័យរន្ធត់ "Light's Out" កំពុងបន្លាចទស្សនិកជននៅក្នុងរោងភាពយន្ត និងទទួលការគាំទ្រយ៉ាងខ្លាំង ដែលធ្វើឱ្យតួឯកស្រី Teresa Palmer ចង់អោយមាន វគ្គបន្ទាប់នៃភាពយន្តនេះ។

កញ្ញា Palmer បានប្រាប់ UPI នៅក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ "ខ្ញុំសង្ឃឹមថា ខ្ញុំនឹង ត្រឡប់មកសម្តែងវគ្គបន្តនៃភាពយន្តនេះ ពីព្រោះចង់ដឹងពីរឿង ដែលនឹងកើតឡើងចំពោះ Diana បន្ថែមទៀត។ ទស្សនិកជនប្រាកដជា មិនដឹងឡើយ ដូចឆ្នេះយើងនឹងចាំមើលទាំងអស់គ្នា។ យើងចាំមើលថា ទស្សនិកជនចូលចិត្ត នឹងត្រៀមខ្លួនសម្រាប់វគ្គបន្ទាប់ឬអត់។"

ភាពយន្តនេះ ដឹកនាំដោយលោក David F. Sandberg នឹងផលិតដោយលោក James Wan ដែលទស្សនិកជនប្រាកដជា ស្គាល់តាមរយៈរឿង "The Conjuring" និង "The Conjuring" វគ្គ2 ព្រមទាំងសម្តែងដោយអ្នកនាង Maria Bello លោក Alexander DiPersia ប្អូនប្រុស Gabriel Bateman និងលោក Billy Burke។

រឿងនេះនិយាយពីនារីវ័យក្មេងម្នាក់ឈ្មោះ Rebecca សម្តែងដោយ Palmer ដែលមករស់នៅជាមួយម្តាយខ្លួន ហើយនិងប្អូនប្រុស ក្រោយពីការស្លាប់របស់ប៉ាចុងរបស់ខ្លួន។ ដោយម្តាយខ្លួនចាប់ផ្តើមមានសតិមិនល្អ រឿងរ៉ាវចម្លែកចាប់ផ្តើមកើតឡើង នៅក្នុងផ្ទះពួកគេ បានធ្វើឱ្យ Rebecca ជឿថាមានវិញ្ញាណអាក្រក់នៅក្នុងផ្ទះពួកគេ។

ដោយទទួលបានការវិភាគល្អជាច្រើន ភាពយន្ត "វិញ្ញាណទីងងឹត" ទទួលបានប្រាក់ចំណូល 21.7 លានដុល្លារ នៅអាមេរិកខាងជើង និង 8.5 លានដុល្លារ នៅក្រៅសហរដ្ឋអាមេរិក ដោយប្រើដើមទុនត្រឹមតែ 4.9លានដុល្លារ។

ភាពយន្ត "Light's Out" កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្ត។

Cinema Online, 27 July 2016

Related Movies:
Lights Out (25 Jul 2016)
The Conjuring 2 (10 Jun 2016)
The Conjuring (25 Jul 2013)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE

Related Links:
Showtimes