02 មេសា - ក្រុមហ៊ុន SONY បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការផលិត Proton Pack ដែលជាផលិតផលច្នៃឡើង ដើម្បីតាមចាប់ព្រលឹងខ្មោច។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ ឧបករណ៍នេះត្រូវបានប្រើជាអាវុធសំរាប់ចាប់ខ្មោចនៅក្នុងរឿង "Ghostbusters'" ផងដែរ
បន្ថែមលើសពីនេះទៀត Sony ក៏បានធ្វើការផ្សព្វផ្សាយពីឧបករណ៍នេះ ដោយបញ្ចាក់ថា វាបំពាក់ទៅដោយបច្ចេកវិទ្យាឈានមុខ ដូចជាឧបករណ៍រក្សាសីតុណ្ហភាព និងគ្រឿងបំពាក់ទំនើបៗជាច្រើនទៀតដែលធ្វើអោយឧបករណ៍នេះមានរូបរាងស្អាតប្លែក។
នៅក្នុងពិភពលោកដ៏ទំនើបស៊ីវិល័យនេះ តើទស្សនិកជនណាខ្លះជឿថាមនុស្សអាចផលិតឧបករណ៍ដែលអាចចាប់ខ្មោចបាននោះ? គូសបញ្ជាក់ផងដែថាវត្ថុជាច្រើនដែលយើងបានឃើញនៅក្នុងរឿង "Back to the Future" ដូចជាស្បែកជើងចេញភ្លើងម៉ាក Nike ត្រូវបានផលិតនិងលេចចេញជារូបរាងនាពេលបច្ចុប្បន្ន។ សូមទស្សនាវីដេអូពាណិ្ជកម្មខងក្រោម
ប៉ុន្តែដោយសារតែទស្សនិកជនមួយចំនួនមិនទាន់ដឹងពីការពិតរបស់ព័មាននេះនៅឡើយ យើងខ្ញុំសូមជំរាបថា ពត៌មានពីឩបករណ៍នេះ មិនពិតទេ!!!!! អ្នកត្រូវបានយើងបោកហើយ!!!!!!!! ភាពយន្ត "Ghostbusters" ដែលចូលរួមសំដែងដោយតារាស្រីៗល្បីៗដូចជា Kristen Wiig, Melissa McCarthy, Kate McKinnon, Leslie Jones និង Chris Hemsworth ហើយត្រូវបានដឹកនាំដោយអ្នកផលិតភាពយន្តដ៏មានទេពកោសល្យ Paul Feig នឹងចាក់បញ្ចាំងនៅថ្ងៃទី 28 កក្កដា ឆ្នាំ 2016 នេះ។ You May Also Like: To read this article in English, click HERE.