News

"The Conjuring 2" ត្រលប់មកវិញ ជាមួយសាច់រឿង គួរអោយខ្លាចជាងមុន

Writer: Cheata Vann



អ្នកចូលរួមដែលសាកល្បងមើលរឿង "Conjuring 2" តាម virtual reality goggles

10 មិថុនា - "The Conjuring 2" ខ្សែភាពយន្តរន្ធត់ភ័យខ្លាច ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំបានបង្ហាញជាលើកដំបូងតាមរយៈការចាក់បញ្ចាំងមុនកំណត់នៅរោងភាពយន្តលេជេន TK កាលពីល្ងាចម្សិលមិញនេះ ពោរពេញទៅដោយសម្រែក និង ភាពភ័យខ្លាចពេញមួយរោង។

គួរបញ្ជាក់ផងដែរថា "The Conjuring" បានចេញកាលពីឆ្នាំ២០១៣ ហើយបានក្លាយជាខ្សែភាពយន្តរន្ធត់ដ៏ល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រនៃខ្សែភាពយន្តរន្ធត់ក្នុងប្រទេសកម្ពុជា។ ក្រោយពីអ្នកដឹកនាំរឿង James Wan បានធ្វើការប្រកាសពីការផលិតខ្សែភាពយន្តបន្ត កាលពីឆ្នាំ២០១៤មក ធ្វើអោយប្រិយមិត្តគាំទ្រខ្សែភាពយន្តនេះជាច្រើនបង្ហាញនូវភាពរីករាយជាខ្លាំងចំពោះការវិលត្រលប់មកវិញនៃខ្សែភាពយន្តនេះ។

ការចាក់បញ្ចាំងមុនកំណត់នេះធ្វើទ្បើងដោយមានអ្នកចូលរួមប្រហែលជា ២១០នាក់ ដែលម្នាក់មានទឹកមុខសប្បាយរីករាយ រំភើបជាខ្លាំងក្នុងការទទួលបានឪកាសជាអ្នកទស្សនាខ្សែភាពយន្តនេះដំបូងគេបំផុតក្នុងប្រទេសកម្ពុជា។ ប្រិយមិត្តម្នាក់បានផ្តល់នូវចំណាប់អារម្មណ៍របស់គាត់មុនចូលទស្សនា៖ ខ្ញុំពិតជាស្រលាញ់ខ្សែភាពយន្តភាគដំបូងនេះណាស់ ខ្ញុំចាំគ្រប់ឈុតឆាកទាំងអស់ ហើយខ្ញុំពិតជាទន្ទឹងរង់ចាំទស្សនាភាគថ្មីនេះ ថាតើវានឹងមានភាពភ័យខ្លាចខ្លាំងជាងភាគមុនប៉ុណ្ណា។

ក្នុងឪកាសដ៏ពិសេសនេះ ក៏មានការរៀបចំអោយអ្នកចូលរួមនៅទីនោះអាចធ្វើការពាក់ឧបករណ៍ Oculus Gear VR ដែលចាក់ជាមួយនឹងវីដេអូសកម្មភាព "The Conjuring 2" ៣៦០ដឺក្រេផងដែរ បង្កើននូវបរិយាកាសកាន់តែពិសេសសម្រាប់អ្នកគាំទ្រខ្សែភាពយន្តនេះ។

ច្បាស់ជាហត់បន្តិចហើយសម្រាប់ការចំណាយពេល២ម៉ោងដើម្បីស្រែក និងទប់ចិត្ត ប៉ុន្តែចំពោះវាមានភាពខុសគ្នាចំពោះអ្នកគាំទ្រ "The Conjuring 2"។ ក្រុមតារាចម្រៀងដែលកំពុងពេញនិយម ឋិតនៅក្នុងការចាក់បញ្ចាំងនេះហើយបានចែករំលែកនូវអារម្មណ៍របស់គាត់បន្ទាប់ពីបានទស្សនា៖ ខ្ញុំអត់ដកដង្ហើមសឹងតែគ្រប់ឈុតឆាកទាំងអស់ "The Conjuring 2" ពិតជាខ្សែភាពយន្តដ៏រន្ធត់មួយតាំងពីខ្ញុំមើលភាពយន្តមក។ Senghour ដែលជាតារាល្បីល្បាញលើប្រព័ន្ធសង្គមក៏បានប្រាប់ពីអារម្មណ៍របស់គាត់ផងដែរ៖ ខ្ញុំខ្លាចខ្លាំងមែនទែន ហើយក៏មានអ្នកដែលអង្គុយនៅខាងក្រោយខ្ញុំដាក់ដៃលើស្មាររបស់ខ្ញុំ ធ្វើអោយខ្ញុំស្ទើរតែលោតពីលើកៅអី។


តារា Facebook និង តារាសំដែង ដែលចូលរួម


សុំសើច មុនពេលមើលរឿងដ៏រន្ធត់


អ្នអ្នកគាំទ្រម្នាក់នេះ ពិតជាចង់មើលរឿង "The Conjuring 2" ខ្លាំងណាស់


អ្នកដែលមានសំណាង ដែលបានមើល រឿងនេះមុនគេ


កិច្ចសម្ភាស្តន៍ជាមួយអ្នកចូលរួមទស្សនា

"The Conjuring 2" នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តដែលនៅជិតអ្នកចាប់ពីថ្ងៃទី ១០ មិថុនានេះតទៅ។

Cinema Online, 10 June 2016


Related Movies:
The Conjuring 2 (10 Jun 2016)
The Conjuring (25 Jul 2013)
Annabelle (10 Oct 2014)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes