News

"Annabelle: Creation" បំបែកឯកត្តកម្មចំនួនអ្នកទស្សនាថ្ងៃដំបូង

Writer: Florey DM



Annabelle ត្រលប់មកវីញកាន់តែខ្លាំងនិងសាហាវជាងមុនទៀត

16 Aug– ភាពយន្ដទាក់ទងនឹងតុក្តតាបិសាចនេះបានត្រលប់មកវិញ ហើយកាន់តែសាហាវជាងមុនទៀតនៅក្នុងវគ្គថ្មី "Annabelle: Creation" ដែលបានបំបែកឯកត្តកម្មដោយមានចំនួនអ្នកទស្សនាយ៉ាងច្រើន នៅថ្ងៃចាក់បញ្ចាំងដំបូងក្នុងប្រទេសកម្ពុជា។

ចាក់បញ្ចាំងនៅថ្ងៃទី១១ ខែសីហា នៅទីតាំងចំនួន៧ ជាមួយនឹងការបញ្ចាំងសរុប១៦ដង ភាពយន្ដនេះប្រមូលបានទឹកប្រាក់ដល់ទៅ 33,680 ដុល្លារសហរដ្ឋអាមេរិក ដែលជាចំណូលច្រើនបំផុតសម្រាប់ការចាក់បញ្ចាំងថ្ងៃដំបូងនៃរឿងរបស់ Warner Bros ដែលនាំចូលដោយ Westec Media Limited (WML) ។

ភាពយន្ដនេះបានយកឈ្នះរឿង "Batman Vs Superman: Dawn of Justice" ដែលប្រមូលបានប្រាក់25,236 ដុល្លារសហរដ្ឋអាមេរិក និង "The Conjuring 2" ដែលរកចំនូលបាន20,336 ដុល្លារសហរដ្ឋអាមេរិក នៅក្នុងថ្ងៃចាក់បញ្ចាំងដំបូង។

ឯកត្តកម្មផ្សេងទៀតរួមមានដូចជាភាពយន្ដបែបភ័យរន្ធត់នាំចូលដោយ WML ដែលប្រមូលបានចំនូលច្រើនជាងគេក្នុងថ្ងៃដំបូង និងភាពយន្ដបញ្ចាំងក្នុងខែសីហាដែលរកចំណូលបានច្រើនជាងគេនាំចូលដោយWML។

រឿងនេះផងដែរក៏ជាប់ជាលំដាប់លេខ៣ ជាភាពយន្ដប្រមូលចំណូលបានច្រើនជាងគេក្នុងថ្ងៃដំបូង សម្រាប់ភាពយន្ដនាំចូលដោយ WML ក្នុងឆ្នាំ ២០១៧នេះ បន្ទាប់ពី "Fast and Furious 8" និង "Spider-Man: Homecoming" និងជាភាពយន្ដប្រមូលចំណូលច្រើនជាងគេ ក្នុងថ្ងៃដំបូងលំដាប់លេខ៥ ក្នុងប្រវត្តិសាស្រ្ដភាពយន្ដនាំចូលដោយ WML បន្ទាប់ពីភាពយន្ដពីរខាងលើ និង "Marvel's the Avengers: Age of Ultron" និង "Fast and Furious 7"។


ឈុតឆាកមួយ "Annabelle: Creation".

"Annabelle: Creation" នេះនៅតែបន្ដទាក់ទាញអ្នកទស្សនានៅចុងសប្ដាហ៍នេះ ជាមួយនឹងការចាក់បញ្ចាំងនៅ៧ទីតាំង រួមនឹងការចាក់បញ្ចាំងសរុបចំនួន៥៥ដង និងទទួលចំនូលបាន 115,319.50 ដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យភាពយន្ដនេះក្លាយជាភាពយន្ដរបស់ WB នាំចូលដោយ WMLដែលទទួលចំណូលបានច្រើនជាងគេក្នុងសប្ដាហ៏ដំបូង និង ភាពយន្ដនាំចូលដោយ WML បញ្ចាំងក្នុងខែសីហា ដែលប្រមូលបានច្រើនជាងគេផងដែរ។

ភាពយន្ដនេះស្ថិតនៅលំដាប់ទី៣បន្ទាប់ពី "Fast and Furious 8" និង"Spider-Man: Homecoming" សំរាប់ភាពយន្ដនាំចូលដោយWMLដែលប្រមូលចំនូលបានច្រើនបំផុតនៅសប្ដាហ៍ដំបូងនៅក្នុងឆ្នាំ២០១៧នេះ។

ដឹកនាំដោយអ្នកដឹកនាំរឿង "Lights Out" លោក David F. Sandberg និងផលិតដោយលោក James Wan ("The Conjuring") រឿង"Annabelle: Creation" នេះគឺជារឿងនិយាយពីដើមកំណើតដំបូងបំផុតនៃតុក្ដតាបិសាច Annabelle នេះ។

អ្នកអាចទស្សនាភាពយន្ដដ៏ភ័យរន្ធត់នេះទៅតាមរោងភាពយន្ដចាប់ពីពេលនេះតទៅ!

Cinema Online, 16 August 2017


Related Movies:
Annabelle: Creation (11 Aug 2017)
Annabelle (10 Oct 2014)
Lights Out (25 Jul 2016)
The Conjuring 2 (10 Jun 2016)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes