News

Annabelle បន្លាចហ្វេន នៅកម្មវិធីចាក់បញ្ចាំងដំបូង

Writer: Rony



ទោះបីតារាសម្តែងក្នុងរឿង "Jailbreak" កញ្ញា សំ ថារ័ត្ន និងលោក អ៊ួ តារា ក៏ខ្លាច Annabelle ដែរ។

14 Aug – ភាពយន្តភ័យរន្ធត់បំផុតប្រចាំឆ្នាំ គឺរឿង "Annabelle: Creation" បានចាប់បើកបញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជា នៅចុងសប្តាហ៍មុន ដើម្បីស្វាគមន៍ដល់អ្នកគាំទ្រភាពយន្តភ័យរន្ធត់។

ពិធីចាក់បញ្ចាំងដំបូងនៃភាពយន្តភ័យរន្ធត់ដ៏ធំមួយនេះ បានប្រារព្ធឡើងនៅថ្ងៃទី 10 សីហា នៅពីរទីតាំងក្នុងរាជធានីភ្នំពេញ គឺនៅរោងភាពយន្តលេជេន សាខាទួលគោក និងរោងភាពយន្ត Major Cineplex។

វាធម្មតាទៅហើយ ដែលភាពយន្តនេះទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្រ ដែលពួកគាត់បានបង្ហាញពីអារម្មណ៍រំភើប មុនពេលការចាក់បញ្ចាំងភាពយន្តចាប់ផ្តើម និងសេចក្តីពេញចិត្តចំពោះភាពយន្តភ័យរន្ធត់មួយនេះ បន្ទាប់ពីការចាក់បញ្ចាំងចប់។

ចាប់តាំងពីភាពយន្តបែបភ័យរន្ធត់ ចាប់ផ្តើមល្បីល្បាញនៅក្នុងប្រទេសមក អ្នកទៅទស្សនាភាពយន្តក៏កំពុងតែចង់ទៅទស្សនាវគ្គបន្ទាប់នៃរឿង "Annabelle" ដែលមានតួឯក សម្តែងដោយកូនក្រមុំជ័រ ដែលមានវិញ្ញាណសណ្ឋិត។


ពួកគេមិនខ្វល់ ក៏មិនដឹងដែរ ថា Annabelle ចាប់បានមិត្តភក្តិពួកគេ។


គ្នីគ្នាគាត់ប៉ុន្មាននាក់ ចង់ទៅមើលភាពយន្តភ័យរន្ធត់ ជាលក្ខណៈក្រុមវិញ។


ហ្វេនសាកល្បងបទពិសោធ VR របស់ភាពយន្តភ័យរន្ធត់មួយនេះ។

ភាពយន្តនេះធ្វើឱ្យអ្នកទស្សនា អង្គុយមិនហ្នឹងកៅអី អ្នកខ្លះនៅប្រឹងទប់ដង្ហើម ដោយសារឈុតដ៏គួរឱ្យខ្លាច និងពេញដោយមន្ទិលនៅក្នុងភាពយន្តនេះ។ ក្រោយពីភាពយន្តចប់ ហ្វេននៅតែបន្តនិយាយពីភាពអស្ចារ្យ នៃភាពយន្តមួយនេះ ដោយពួកគេសរសើរថា ភាពយន្តនេះធ្វើឱ្យពួកគេពេញចិត្តមែនទែន។

នៅក្នុងពិធីចាក់បញ្ចាំងដំបូងនោះផងដែរ ហ្វេនដែលមានសំណាងបានចូលរួម មិនត្រឹមបានទស្សនាភាពយន្តនេះ មួយថ្ងៃមុនចាក់បញ្ចាំងនោះទេ តែពួកគេបានថតរូបជាមួយអ្នកតុបតែងខ្លួន មានឈុតពណ៌ស និងសក់ក្រង ដូចតុក្កតានាង Annabelle បេះបិទផងដែរ!

ហ្វេនក៏មានឱកាសទទួលយកបទពិសោធ ទស្សនាឈុតនៃភាពយន្តភ័យរន្ធត់នេះ តាមរយៈឧបករណ៍ VR ដែលត្រៀមស្រាប់ នៅក្នុងពិធីមួយនោះ។

បើអ្នកមិនទាន់បានទស្សនាភាពយន្តនេះ នៅថ្ងៃចាក់បញ្ចាំងដំបូងទេ កុំបារម្ភអី ព្រោះអ្នកនៅអាចទស្សនាភាពយន្ត "Annabelle: Creation" ដែលកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តបាន។

Cinema Online, 14 August 2017


Related Movies:
Annabelle: Creation (11 Aug 2017)
Annabelle (10 Oct 2014)
Lights Out (25 Jul 2016)
The Conjuring 2 (10 Jun 2016)
The Conjuring (25 Jul 2013)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes