News

មកទស្សនារឿង "Jailbreak" ជាមួយការបញ្ចាំងលើកចុងក្រោយ

Writer: Florey DM


កុឲ្យឱកាស ទស្សនារឿង "Jailbreak" កន្លងទៅផុត

24 Mar - បើទស្សនិកជនមិនទាន់បានមើលរឿងបែបវាយតប់ ដ៏ធំបំផុតរបស់ខ្មែរ "Jailbreak" ទេ នេះគឺជាឱកាសល្អហើយ!

ភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំង លើកចុងក្រោយ ចំនួនពីរដង ក្នុងទីក្រុងភ្នំពេញ នៅឯវិទ្យាស្ថានភាសាបារាំង French Institute។

ការចាក់បញ្ចាំងលើកទីមួយ គឺនៅថ្ងៃសៅរ៍ ទី ២៥ ខៃមីនា នៅម៉ោង ២ : ៣០ នាទីល្ងាច ហើយការចាក់បញ្ចាំងលើកទីពីរ នឹងធ្វើនៅថ្ងៃសុក្រ ទី៧ ខែមេសា នៅម៉ោង ៧ ល្ងាច។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះ ភាពយន្ត "Jailbreak: ការពារឧក្រិដ្ឋជន" ត្រូវបានជ្រើសរើសដើម្បីចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី ៧ ហើយឥឡូវនេះកំពុងតែចាក់បញ្ចាំងនៅទីក្រុង ហុងកុង នៅឯ HK Filmart ផងដែរ។

ភាពយន្តនេះ ដឹកនាំដោយលោក Jimmy Henderson និងចូលរួមសម្តែងដោយលោក Jean-Paul Ly លោក អ៊ួ តារា កញ្ញា សំ ថារ័ត្ន លោក សាវិន ហ្វីលីព ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ និង Celine Tran ផងដែរ ហើយសាច់រឿងគឺ និយាយពីក្រុមប៉ូលីសមួយក្រុម ដែលព្យាយាមប្រយុទ្ធដើម្បីរស់ និងរងវិធីចេញពីគុក។

Cinema Online, 24 March 2017

Related Movies:
Jailbreak (CIFF) (Khmer) (04 Mar 2017)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes