News

"Saw 8" មានចំណងជើងថ្មី ជាផ្លូវការហើយ

Writer: Florey DM



តារាជើងចាស់ Tobin Bell ក៏ប្រឡប់មកវិញដែរ
ដោយសម្តែងជាឃាតកឈ្មោះ Jigsaw

23 Jun - ទីបំផុត "Saw" ត្រឡប់មកវិញហើយ! នេះគឺជាវគ្គទី 8 សម្រាប់ស៊េរីរឿង "Saw" ជាមួយនឹងចំណងជើងថ្មី។

ថ្មីៗនេះ Twitter របស់រឿង "Saw" បានបង្ហាញផ្ទាំងរូបភាពថ្មីនៃភាពយន្តនេះ ជាមួយនឹងពាក្យថា "Jigsaw" ដែលប្រាកដណាស់ គឺជាឈ្មោះនៃរឿងដែលនឹងមកដល់ឆាប់ៗនេះ។

ក្នុងនោះដែរ ក៏មានការបញ្ជាក់ពីថ្ងៃចាក់បញ្ចាំង គឺនៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2017 ខាងមុខនេះ។

ដូច្នេះកុំភ្លេចរងចាំទស្សនារឿង "Jigsaw" ដែលពីមុនមានចំណងជើងថា "Saw: Legacy" នៅខែតុលា ទាំងអស់គ្នាណា។​

តាមការពិតទៅ ឈ្មោះថ្មីនៃរឿងនេះ មិនធ្វើឱ្យហ្វេនភ្ញាក់ផ្អើលទេ ព្រោះពួកគាត់ដឹងច្បាស់ថា គឺសំដៅទៅឈ្មោះតួអង្គក្នុងរឿងផ្ទាល់ គឺ John Kramer ឬហៅបានម្យ៉ាងទៀតថា The Jigsaw Killer ឬ ol'Jigsaw ក៏បានដែរ ដែលតួនេះ លេចមុខក្នុងវគ្គមុនៗទាំងអស់នៃស៊េរីរឿងនេះ។


រូប Halloween នេះមើលទៅ គួរឲ្យញាក់សាច់មែន ក្នុងរឿង "Saw"

Tobin Bell នឹងចូលសម្តែងជាឃាតកដ៏សាហាវ ក្នុងអាវវែងពណ៌ក្រហម លាយខ្មៅ ហើយក្រៅពី Bell នៅមានតួសម្តែងជាច្រើនទៀតដូចជា Mandela Van Peebles, Laura Vandervoort, Brittany Allen, Callum Keith Rennie និង Matt Passmore។

គួរបញ្ជាក់ផងដែរថាវគ្គថ្មីនេះ ត្រូវបានដឹកនាំដោយផលិតកបងប្អូនភ្លោះជនជាតិអូស្រ្តាលី គឺលោក Michael និង Peter Spiering។​

រឿងវគ្គដំបូងគេ ត្រូវបានចាក់បញ្ចាំងកាលពីឆ្នាំ ២០០៤ ដែលមានចំនងជើងថា "Saw" ដោយលោក James Wan ជាអ្នកដឹកនាំ។ ដោយទទួលបានជោគជ័យយ៉ាងខ្លាំង ធ្វើឲ្យមានការផលិតវគ្គក្រោយៗចំនួន 6 ទៀត ដូច្នេះហ្វេនផ្កាប់មុខភាពយន្តបែបភ័យរន្ធត់ អាចរីករាយជាមួយស៊េរីរឿង "Saw" រៀងរាល់ឆ្នាំជាប់ៗគ្នា។

James Wan ធ្លាប់មានបទពិសោធន៍ក្នុងរការដឹកនាំរឿងបែបភ័យរន្ធត់ល្បីៗជាច្រើនដូចជា "The Conjuring" និង "Insidious"។

ទីបំផុតរឿង "Saw" ប្រឡប់មកវិញដើម្បីបម្រើអារម្មណ៍ទស្សនិកជនក្នុងរដូវកាលបុណ្យ Halloween ពោលគឺក្រោយពេលដែល Jigsaw Killer បានស្លាប់ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតរឿងឃាតកម្មថ្មីៗ ដែលសង្ស័យថាគឺជាស្នាដៃគាត់។​

Cinema Online, 23 June 2017



You May Also Like:
To read this article in English, click HERE.
Showtimes