News

ភាពយន្ត "X-Men" ទី៧ នឹងចាប់ថតក្នុងឆ្នាំ ២០១៧

Writer: Florey DM



Sophie Turner ដើរតួជា Jean Grey ក្នុងភាពយន្ត "X-Men: Apocalypse" កាលពីឆ្នាំ ២០១៦។

14 Feb – ចាប់តាំងពីឆ្នាំមុនមក មានពាក្យចចាមអារាមទាក់ទងទៅនឹងភាពយន្តទីប្រាំពីរនៃស៊េរីរឿង "X-Men" ដែលកាលកំណត់រឿងនេះ អាចនឹងកើតមានឡើងក្នុងអំឡុងឆ្នាំ ១៩៩០។ ឥឡូវនេះតារាសម្តែង Sophie Turner បានបញ្ជាក់ថាពាក្យចចាមអារាមទាំងនេះគឺជាការពិត។

មិនតែប៉ុណ្ណោះ Turner ក៏បានបញ្ជាក់ផងដែរថា ភាពយន្តមួយនេះ ដែលឥឡូវត្រូវបានគេហៅថា "X-Men: Supernova" នឹងចាប់ផ្តើមការថតនៅក្នុងឆ្នាំនេះទៀតផង។

"ពួកយើងកំពុងរៀបនឹងចាប់ផ្តើមការថតភាពយន្តបន្ទាប់របស់ "X-Men" " តារាសម្តែងជនជាតិអង់គ្លេសវ័យ ២០ ឆ្នាំរូបនេះបានប្រាប់ទៅកាន់ HeyUGuys នៅលើកម្រាលព្រំក្រហមរបស់កម្មវិធី British Academy Film Awards ឆ្នាំ ២០១៧ ដែលទើបនឹងបញ្ចប់ទៅក្នុងពេលថ្មីៗនេះ។

"ពួកយើងទើបតែបញ្ចប់ការថតវគ្គទី ៧ របស់ [Game of] Thrones ហើយខ្ញុំក៏នៅមានភាពយន្តមួយចំនួនដែលត្រូវថត មុននឹង "X-Men" ចាប់ផ្តើម។"

Turner ដែលត្រូវបានជ្រើសរើសឲ្យដើរជាតួអង្គវ័យក្មេងរបស់ Jean Grey ក្នុងភាពយន្តកាលពីឆ្នាំមុន "X-Men: Apocalypse" នឹងដើរតួរបស់នាងសារជាថ្មីម្តងទៀត។ មុននេះមានការទស្សន៏ទាយមួយចំនួន ថាដំណើររឿងរបស់ Dark Phoenix – អ្នកដែលបានទស្សនា "X-Men: The Last Stand" ប្រាកដជាចាំច្បាស់ថាមានអ្វីកើតឡើងជាមួយ Jean (ដើរតួដោយ Famke Janssen) – នឹងអាចត្រូវបានគេបញ្ចូលទៅក្នុងភាពយន្តថ្មី។ នេះបើតាមពាក្យចចាមអារាម

ពាក្យចចាមអារាមដែលថា "Supernova" នឹងកើតឡើងក្នុងអំឡុងទស្សវត្ស ៩០ គឺត្រូវបានបញ្ចេញឲ្យដឹងជាលើកដំបូងតាមរយៈអ្នកដឹកនាំរបស់ស៊េរីរឿង គឺលោក Simon Kinberg កាលពីឆ្នាំមុន។ រឿងនេះដើរតាមលំនាំកាលកំណត់រឿង ដែលចាប់ផ្តើមជាមួយ "First Class" កាលពីឆ្នាំ ២០១១ ដែលកើតឡើងក្នុងអំឡុងទស្សវត្ស ៦០ ហើយ "Days of Future Past" កាលពីឆ្នាំ ២០១៤ ដែលកើតឡើងក្នុងអំឡុងទស្សវត្ស ៧០ និង "Apocalypse" ដែលកើតឡើងក្នុងអំឡុងទស្សវត្ស ៨០។

"X-Men: Supernova" ប្រហែលជានៅសល់រយៈពេលយូរឆ្នាំទៀតមុននឹងការចាក់បញ្ចាំង ប៉ុន្តែសម្រាប់ពេលឥឡូវនេះអ្នកគាំទ្ររបស់ស៊េរីរឿងមាន "Logan" ដើរតួដោយ Hugh Jackman សម្រាប់ទន្ទឹងរង់ចាំមើលនៅពេលដែលភាពយន្តមួយនេះចាប់ផ្តើមចាក់បញ្ចាំងនៅតាមរោងកុន នៅថ្ងៃទី ២មីនា ខាងមុខនេះ។

Cinema Online, 14 February 2017


Related Movies:
Logan (02 Mar 2017)
X-Men: Apocalypse (19 May 2016)
X-Men: Days Of Future Past (29 May 2014)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes