News

Vanity Fair បញ្ចេញពាក្យពេជន៍របស់ Angelina Jolie

Writer: Florey DM


ទំព័រមុខរបស់ទស្សនាវដ្តី Vanity Fair ជាមួយរឿងរ៉ាវរបស់តារាសម្តែង ដែលបច្ចុប្បន្នជាអ្នកដឹកនាំរឿង Angelina Jolie

4 Aug – មើលទៅភាពចម្រូងចម្រាស់អំពីព័ត៌មានដែលថា Angelina Jolie ប្រើវិធីមិនសមរម្យលើការសម្តែងរបស់កុមារីក្នុងររឿង "First They Killed My Father" មិនទាន់ចប់ឆាប់ៗទេ។

ក្រោយពីបានទាត់ចោលសាច់រឿងទំព័រមុខរបស់ខ្លួនលើទស្សនាវដ្តី Vanity Fair ដែលអ្នកស្រី Jolie ថាបានយកពាក្យសម្តីនាង នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តី "ដោយគ្មានបរិបទត្រឹមត្រូវ" ហើយរឿងរ៉ាវនោះក៏កាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត ដោយមានការបង្ហាញភស្តុតាងប្តឹងបក ដោយវាមានអត្ថន័យបែបចម្លងពិតៗតែម្តងសម្រាប់កិច្ចសម្ភាសន៍។

នៅក្នុងកិច្ចសម្ភាសន៍របស់តារាសម្តែងម្នាក់ (ដែលមានអាជីពជាអ្នកដឹកនាំផងនោះ) ជាមួយអ្នកកែអត្ថបទរបស់ទស្សនាវដ្តី Evgenia Peretz អ្នកស្រី Jolie បានរំឮកថា វាពិតជាពិបាក ដើម្បីរកក្មេងស្រីម្នាក់ ដើម្បីសម្តែងតួអង្គ Loung កាលនៅតូច (ភាពយន្តនេះផ្អែកលើកំណត់ហេតុការចងចាំ របស់សកម្មជនសិទ្ធិមនុស្សជនជាតិខ្មែរកាត់អាមេរិក ដែលមានចំណងជើងថា "មុនដំបូង ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ: ការចងចាំរបស់ក្មេងស្រីកម្ពុជាម្នាក់")។

ការផលិតរឿងនេះ ធ្វើឡើងនៅសាលាសិស្សក្រីក្រ ដែលតំបន់នោះគឺជាកន្លែងសម្រាប់ក្មេង ដែលក្រីក្របំផុត។

អ្នកស្រី Jolie បាននិយាយថា "ខ្ញុំចង់បានន័យថា ពួកក្មេងៗមិនដឹងទេ។ យើងគ្រាន់តែចូលទៅដល់ រួចក៏ឱ្យពួកក្មេងៗមកហាត់សមជម្រុះ ដោយខ្ញុំអវត្តមានពេលជម្រុះនោះ រួចពួកគេក៏មិនដឹងថា ខ្លួនកំពុងធ្វើអ្វីនោះដែរ។ ពួកគេក៏និយាយថា "អូ មានកាមេរ៉ាមកថត ហើយយើងនឹងលេងល្បែងជាមួយគ្នា"។ ហើយល្បែងសម្រាប់តួអង្គនោះគឺ "យើងនឹងដាក់លុយលើតុ រួចឱ្យក្មេងៗគិតថា ពួកគេត្រូវការលុយទាំងនោះ ដើម្បីធ្វើអ្វី។" ពេលខ្លះវាជាលុយ ពេលខ្លះវាត្រឹមជានំញ៉ាំ (សើច) "រួចពួកគេក៏យកលុយទាំងនោះទៅ" បន្ទាប់មកយើងទៅចាប់ពួកគេ "យើងនឹងទៅចាប់ពួកឯង ហើយយើងចង់ឱ្យទាំងអស់គ្នា កុហកថាគ្មានលុយទាំងនោះទេ"។


ឈុតមួយរបស់ Sareum Srey Moch ក្នុងរឿង "First They Kill My Father"

ដូចបានរាយការណ៍ពីលើកមុន Sareum Srey Moch ដែលសម្តែងជាតួអង្គឈ្មោះ Loung កាលពីនៅកុមារភាព ហើយនាងគឺជាក្មេងតែម្នាក់គត់ដែលសម្លឹងមើលលុយយ៉ាងយូរ មុននឹងព្រមទទួលយក។

"រួចពេលគេបង្ខំឱ្យនាងប្រគល់មកវិញ នាងប្រែធ្វើជារឹងមាំ ធ្វើបែបគួរឱ្យអាណិត រួចពេលនាងមិនដឹងថាត្រូវធ្វើយ៉ាងណានោះ នាងក៏គិតចេញគំនិតទាំងអស់នោះឡើង។ ហើយខ្ញុំគិតថា នាង ឬគ្រួសារនាងមិនប្រកាន់ទេ ពេលមានគេសួរនាងថា យកលុយទាំងនោះមកធ្វើអី។ នាងក៏ឆ្លើយថា ជីតានាងបានស្លាប់ ហើយពួកគេគ្មានលុយធ្វើពិធីបុណ្យសពឱ្យគាត់។"

ក្រោយពីពិនិត្យមើលស្គ្រីប ឬពាក្យពេជន៍ចម្លងរបស់ Peretz និងស្តាប់កាសែតថតសំឡេងពេលសម្ភាសរួចមក ទស្សនាវដ្តី Vanity Fair បានឈរនៅខាង Peretz ដោយយករឿងរ៉ាវនោះមកចុះផ្សាយ។

ទស្សនាវដ្តីនោះក៏បដិសេធសំណើមេធាវីរបស់អ្នកស្រី Jolie ដែលឱ្យចេញផ្សាយពាក្យថ្លែង ដែលបានសរសេរទុកជាមុន ដោយពាក្យថ្លែងនោះបានពន្យល់លម្អិតពីដំណើរការហាត់សមរបស់ Jolie រួមជាមួយពាក្យបណ្តឹងបន្ថែមមួយ ដើម្បីលុបអត្ថបទដើម ហើយចេញប្រកាសកែតម្រូវអត្ថបទនោះ។

(ប្រភពរូបភាព: Fabrice Coffrini | Getty Images)

Cinema Online, 04 August 2017


You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes