News

Zhang Ziyi នឹងចូលរួមសម្តែងក្នុងវគ្គបន្តនៃខ្សែភាពយន្ត "Godzilla"

Writer: Nur Iman Syasya



Zhang Ziyi សម្តែងជា Jen Yu ក្នុងខ្សែរឿងដែលទទួលការគាំទ្រខ្លាំង
"Crouching Tiger, Hidden Dragon".

9 Jun – កំពូលតារាភាពយន្តចិនដែលធ្លាប់ឈ្នះពានរង្វាន់ Zhang Ziyi នឹងចូលរួមសម្តែងនៅក្នុង Legendary/Warner Bros. Monsterverse ។

យោងតាមការចុះផ្សាយរបស់ Variety សិល្បការិនីរូបនេះមិនត្រឹមតែនឹងត្រៀមសម្តែងក្នុងរឿង "Godzilla: King of the Monsters" ឆ្នាំ2019 ខាងមុខនេះទេ អ្នកនាងក៏បានចុះកុងត្រាបន្តសម្តែងតួអង្គរបស់នាងនៅក្នុងវគ្គបញ្ចប់ "Godzilla vs. Kong" ថែមទៀតផង។

អ្នកនាង Ziyi ត្រូវបានបង្ហើបថានឹងគ្រងដំណែងសំខាន់មួយពីអង្គភាពសម្ងាត់ Monarch ដែលបង្កើតឡើងក្នុងពិភព Monsterverse ។

ខណៈដែលសាច់រឿងលំអិតមិនទាន់ត្រូវបានទំលាយ ព្រឹត្តិការណ៍ក្នុងរឿង "Godzilla: King of the Monsters" គឺកើតឡើង 3-4 ឆ្នាំក្រោយពីព្រឹត្តិការណ៍ក្នុងរឿង "Godzilla" ឆ្នាំ2014។

Michael Doughtery និង Zach Shield មកពីខ្សែភាពយន្ត "Krampus" កំពុងតែសរសេរសាច់រឿងរួមគ្នា ហើយលោក Doughtery ដដែលនោះនឹងជាអ្នកដឹកនាំរឿងផ្ទាល់។

តារាភាពយន្តដទៃដែលបានចុះកុងត្រាត្រៀមសម្តែងក្នុងរឿងវគ្គបន្តនេះ រួមមាន Millie Bobby Brown, Charles Dance, Vera Farmiga, Kyle Chandler, O'Shea Jackson Jr., Aisha Hinds និង Anthony Ramos ខណៈដែល Sally Hawkins និង Ken Watanabe នឹងវិលមកសារជាថ្មីសម្តែងតួអង្គខ្លួនពីក្នុងរឿង "Godzilla"។

ភាពយន្តអំពីបិសាចចម្លែកនេះគ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃទី 22 ខែមីនា ឆ្នាំ2019 ក្នុង រីឯ "Godzilla vs. Kong" នឹងបង្ហាញខ្លួនក្រោយមួយឆ្នាំ ពោលគឺនៅថ្ងៃទី 22 ខែឧសភា ឆ្នាំ2020 ។

តារាសម្តែងជួរមុខ Ziyi ក៏នឹងលេចមុខក្នុងរឿង "God Particle" ឬក៏ "Cloverfield Movie" ដែលនឹងមានចាក់បញ្ចាំងនៅដំណាច់ឆ្នាំក្រោយផងដែរ៕

Cinema Online, 09 June 2017


Related Movies:
Kong: Skull Island (10 Mar 2017)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes