News

Ed Skrein នឹងសម្តែងក្នុងវគ្គបន្តរបស់ "Maleficent"

Writer: Dini Azri


Ed Skrein នឹងសម្តែងជាតួអង្គចិត្តអាក្រក់ក្នុងខ្សែភាពយន្ត "Maleficent" វគ្គបន្តហើយនឹងតទល់ជាមួយ Angelina Jolie។

19 មេសា – Ed Skrein បានចុះកុងត្រាសម្តែងជាតួអង្គអាក្រក់មួយក្នុងខ្សែភាពយន្ត "Maleficent" វគ្គបន្តរបស់ Disney ដែលនឹងចេញឆាប់ៗនេះ។

បន្ទាប់ពីទទួលបានកេរ្តិ៏ឈ្មោះល្បីល្បាញដោយសារតួអង្គ Francis Freeman ឬ Ajax របស់គាត់ក្នុងខ្សែភាពយន្តឆ្នាំ 2016 គឺ "Deadpool" នោះ Skrein កំពុងនៅក្នុងដំណាក់កាលចរចារចុងក្រោយដើម្បីសម្តែងជាតួអង្គអាក្រក់ក្នុងខ្សែភាពយន្តដឹកនាំដោយ Joachim Ronning នេះបើផ្អែកតាមរបាយការណ៏របស់ Variety។ វានៅមិនទាន់ច្បាស់នៅឡើយទេថាតើតួអង្គរបស់គាត់នឹងសម្របចូលទៅក្នុងខ្សែភាពយន្តមួយនេះ បានយ៉ាងណានោះ ដោយសារសាច់រឿងលម្អិតនៅមិនទាន់បានបញ្ចេញនៅឡើយ។

ខ្សែភាពយន្តវគ្គបន្តនឹងឃើញ Skrein តទល់ជាមួយ Angelina Jolie ដែលជាតួអង្គដ៏អស្ចារ្យមួយដែលនឹងត្រឡប់មកវិញ ហើយ Elle Fanning ក៏បានបញ្ជាក់ពីការត្រឡប់មកសម្តែងជា Aurora វិញផងដែរ។

ទស្សនិកជនក៏នឹងបានឃើញ Skrein បន្តការសម្តែងជាតួអង្គអាក្រក់របស់គាត់ ដោយគាត់នឹងចេញមុខក្នុងខ្សែភាពយន្ត "Alita: Battle Angel" ក្នុងឆ្នាំនេះជាតួអង្គចិត្តអាក្រក់របស់រឿង។

ខ្សែភាពយន្ត "Maleficent" ដែលបានចេញក្នុងឆ្នាំ 2014 បានកំណត់នូវការវិលត្រឡប់របស់ Angelina Jolie មកកាន់កញ្ចក់អេក្រង់ធំវិញ បន្ទាប់ពីបានសម្រាកពីការងារអស់រយៈពេលជាងបួនឆ្នាំមកចាប់តាំងពីខ្សែភាពយន្តក្នុងឆ្នាំ 2010 នោះគឺ "The Tourist" ហើយដូចការរំពឹងទុក វាបានកើបចំណូលយ៉ាងច្រើននៅឯតារាងលក់សំបុត្រកុនដោយវារកបានជាង 759 លានដុល្លារ ជុំវិញពិភពលោក។

Cinema Online, 18 April 2018

Related Movies:
Maleficent (3D) (05 Jun 2014)

You May Also Like:
To read this article in English, click HERE.
Showtimes