News

សំបុត្រកុនរឿង "The Nun" លក់ដាច់លឿនខ្លាំងមែនទែន!

Writer: Florey DM



សំបុត្រកុនរឿង "The Nun" លក់ដាច់លឿនមែនទែន នៅតាមរោងកុននានា ក្នុងរាជធានីភ្នំពេញ

7 Sep – ភាពយន្ត "The Nun" គឺកំពុងតែអន្ទងហៅភាពជោគជ័យរបស់ខ្លួន តាំងពីថ្ងៃចាក់ដំបូងមកម្ល៉េះ ខណៈពេលដែលសំបុត្រកុន នៃភាពយន្តបែបភ័យរន្ធត់មួយនេះ កំពុងលក់ដាច់យ៉ាងខ្លាំងនៅតាមរោងកុននានា។

ចាប់ផ្តើមចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា នាថ្ងៃនេះ សាច់រឿងប្រភេទ spinoff របស់ស៊េរីភាពយន្តដ៏ល្បី "The Conjuring" គឺកំពុងតែទាក់ទាញអ្នកគាំទ្រយ៉ាងភ្លូតទឹកភ្លូតដី នៅតាមរោងកុនជាច្រើន ក្នុងរាជធានីភ្នំពេញ ជាពិសេសអ្នកនិយមទស្សនាភាពយន្តបែបភ័យរន្ធត់តែម្តង។

គ្មានអ្វីគួរឲ្យឆ្ងល់នោះទេ ព្រោះថារឿងមួយនេះក៏ជាការទន្ទឹងរង់ចាំយ៉ាងយូរ ពីសំណាក់អ្នកគាំទ្រ គឺដូចជាភាពយន្តមុនៗរបស់រឿងនេះ ដែលមានដូចជារឿង "The Conjuring" និងរឿង "Annabelle"។ ហើយនេះគឺជារូបភាពខ្លះៗបង្ហាញពី កៅអីដែលត្រូវបានទិញ និងកក់ទុក សម្រាប់មើលភាពយន្ត "The Nun" តួយ៉ាងដូចជាល្ងាចថ្ងៃនេះ អញ្ចឹងដែរ!


សម្រាប់រឿង "The Nun" គឺគ្មានបញ្ហាក្នុងការនាំទស្សនិកជនមកពេញរោងកុននោះឡើយ


មើលទៅរោងធំបែបនេះ ក៏មានមនុស្សរហូតដល់ពេញដែរ!

ភាពយន្តនេះផងដែរ ក៏ជាស្នាដៃទីប្រាំនៃស៊េរីរឿង "The Conjuring" របស់អ្នកដឹកនាំ គឺលោក James Wan។ ហើយវាក៏ជារឿងដែលត្រូវបាននិពន្ធ និងផលិតដោយផ្ទាល់ពីលោក James Wan ព្រមទាំងចូលរួមដឹកនាំដោយ Corin Hardy។ សាច់រឿងនេះគឺនិយាយអំពីព្រលឹងកំណាចរបស់ដូនជីម្នាក់ ដែលកាន់កាប់វិហារមួយកន្លែង ក្នុងប្រទេសរ៉ូម៉ានី។

"The Nun" ពេលនេះកំពុងចាក់បញ្ចាំងនៅរោងភាពយន្ត Prime Cineplex សុវណ្ណា, Prime Cineplex Atrium Mall និងរោងភាពយន្ត Legend Cinemas គ្រប់ទីតាំងដែលមានដូចជា City Mall, Toul Kork, Mean Chey, Eden, និង Exchange Square (Premium)៕

Cinema Online, 07 September 2018


Related Movies:
The Nun (07 Sep 2018)
Annabelle: Creation (11 Aug 2017)
The Conjuring 2 (10 Jun 2016)
Annabelle (10 Oct 2014)
The Conjuring (25 Jul 2013)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes