News

Arnold Schwarzenegger សម្ដែងក្នុងរឿងភាគវីរបុរសរបស់ Stan Lee

Writer: Florey DM



Arnold Schwarzenegger ត្រលប់ទៅថ្នាក់កុមារមត្តេយ្យវិញក្នុងរឿងភាគគំនូវជីវចលរបស់ Stan Lee

31 May – Arnold Schwarzenegger ធ្លាប់បានសន្ទនាជាមួយ Stan Lee កាលពីមុនអំពី "ក្ដីសុបិនហូលីវូដដ៏ខ្ពស់បំផុត" របស់គាត់។

ដំបូងនោះគឺ Arnie ចង់បានវគ្គបន្ដពី "Kindergarten Cop" ដែលគាត់នឹងសម្ដែងជាតួប៉ូលីសដែលត្រូវបន្លំខ្លួនជាគ្រូថ្នាក់មត្តេយ្យហើយ Stan Lee ក៏យល់ព្រមដែរថារឿងកំប្លែងឆ្នាំ 1990 គឺពិតជាខ្សែភាពយន្ដដ៏អស្ចារ្យមួយ។

"គាត់មើកមកកាន់ខ្ញុំហើយនិយាយថា 'ខ្ញុំចូលចិត្តភាពយន្ដមួយនេះ។ វាពិតជាអស្ចារ្យ ខ្ញុំពិតជាស្រលាញ់ការរួសរាយរាក់ទាក់របស់លោកជាមួយក្មេងៗទាំងនោះ មើលទៅពិតជាសប្បាយរីករាយពិតមែន'" តារាសម្ដែងនេះបានប្រាប់ The Hollywood Reporter។

នៅពេលដែរ Lee ផ្ដួចផ្ដើមគំនិតក្រោយមកចង់បង្កើតជារឿងភាគគំនូរជីវចលស្រដៀងនឹង "Kindergarten Cop", Schwarzenegger ក៏យល់ព្រមហើយវាក៏ក្លាយជាការសហការរួមគ្នារវាង Genius Brands, POW! Entertainment របស់ Lee និង គម្រោង Oak Productions របស់ Schwarzenegger ផងដែរ ដែលនឹងបង្កើតដោយ Lee និងនិពន្ធដោយអ្នកចូលរួមបង្កើត "Deadpool" លោក Fabian Nicieza។


ឈុតឆាកមួយរបស់តួអង្គ Arnold Schwarzenegger នៅក្នុង "Superhero Kindergarten"

ចំនងជើងថា "Superhero Kindergarten", តួអង្គ Schwarzenegger គឺជាគ្រូកីឡាដែលធ្លាប់ជាវីរបុរសកំចាត់ឧក្រិដ្ឋជនដែលមានឈ្មោះថា Captain Courage ប៉ុន្ដែគាត់ត្រូវលះបង់ថាមភាពជាវីបុរសរបស់គាត់ដើម្បីយកឈ្នះលើគូប្រជែងរបស់គាត់ Dr. Superior។ ឥឡូវនេះគាត់ជាគ្រូថ្នាក់មត្តេយ្យបង្វឹកកុមារដែលបានទទួលកម្លាំងដ៏អស្ចារ្យបន្ទាប់ពីការផ្ទុះនៃកំទេចថាមភាពមហិមាមួយ។

រិតតែអស្ចារ្យទៀតនោះគឺរៀងរាល់ភាគនឹងមានជាការបង្ហាញខ្លួនពិសេសជាគំនូរជីវចលរបស់ Stan Lee ទោះបីជាគាត់បានលាចាកលោកក្នុងជន្មាយុ 95 វស្សាតាំងពីខែវិច្ឆិកាឆ្នាំមុនក៏ដោយ។

ថ្ងៃចាក់បញ្ចាំងសម្រាប់រឿងភាគគំនូរជីវចលនេះមិនទាន់បានកំណត់នៅឡើយទេ។

អ្នកគាំទ្រក៏នៅតែអាចទស្សនា Arnold Schwarzenegger នៅក្នុងរឿង "Terminator: Dark Fate" និង "Viy 2: Journey to China" ក្នុងឆ្នាំនេះ ស្របពេលដែល Stan Lee នឹងបង្ហាញខ្លួនជាលើកចុងក្រោយក្នុង MCU នៅក្នុងរឿង "Spider-Man: Far From Home" ដែលនឹងចាក់បញ្ចាំងនៅខែកក្កដាខាងមុខនេះ។

Cinema Online, 31 May 2019



You May Also Like:
To read this article in English, click HERE.
Showtimes