News

Daniel Craig នឹងបន្ដថត "Bond 25" ក្រោយការវះកាត់កជើង

Writer: Florey DM



Daniel Craig ត្រូវទទួលការវះកាត់បន្ទាប់ពីគ្រោះថ្នាក់កាលពីសប្ដាហ៍មុន

24 May – បន្ទាប់ពីជួបប្រទះគ្រោះថ្នាក់ពេលកំពុងថតកាលពីសប្ដាហ៍មុន តារាសម្ដែងក្នុងរឿង "Bond 25" លោក Daniel Craig ពេលនេះត្រូវទទួលការវះកាត់លើកជើងរបស់គាត់។

ព័ត៌មានផ្លូវការបង្ហោះលើគណនី Twitter របស់ភាពយន្ដនេះបានឲ្យដំណឹងថា "Daniel Craig នឹងត្រូវទទួលការវះកាត់ខ្នាតតូចទៅលើរបួសរបស់គាត់ដែលបង្កឡើងពេលកំពុងថតនៅប្រទេសចាម៉ៃកា"។

ហើយគេក៏បានឲ្យអ្នកគាំទ្រជ្រាបផងដែរថានឹងមិនមានការផ្លាស់ប្ដូរកាលវិភាគអ្វីឡើយហើយភាពយន្ដនេះនឹងបន្តចាក់បញ្ចាំងនៅខែមេសា ឆ្នាំ 2020 ដដែល។

គេរំពឹងទុកថា Craig នឹងត្រលប់មកថតបន្តក្រោយការសំរាកពីរសប្ដាហ៍បន្ទាប់ពីការវះកាត់របស់គាត់ ហើយសំរាប់ពេលបច្ចុប្បន្ននេះការផលិតភាពយន្ដនឹងបន្តដោយមិនប៉ះពាល់តារាសម្ដែងជនជាតិអង់គ្លេសមួយរូបនេះឡើយ។

តារាសម្ដែងវ័យ 51 ឆ្នាំនេះជួបគ្រោះថ្នាក់រអិលដួលនៅពេលដែលគាត់កំពុងថតឈុតរត់មួយហើយគាត់ត្រូវគេបញ្ជូនពីប្រទេសចាម៉ៃកាទៅសហរដ្ឋអាមរិកវិញដែលបានធ្វើឲ្យការគ្រោងថតនៅ Pinewood Studios ក្នុងទីក្រុងឡុងដ៍កាលពីសប្ដាហ៍មុនត្រូវបានរំសាយចោល។

Cinema Online, 24 May 2019


Related Movies:
Spectre (13 Nov 2015)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.
Showtimes