News

ភាពយន្ដ "Mission: Impossible" វគ្គក្រោយនឹងត្រូវថតរួមគ្នា

Writer: Stephen Andre Richard



ភាពយន្ដរឿង "Mission: Impossible" នឹងត្រូវថតរួមជាមួយគ្នា
ស្រដៀងទៅនឹងរឿង "Avengers" ទាំងពីរវគ្គចុងក្រោយដែរ។

16 Jan – Paramount Pictures ត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រលូកវិញជាមួយនឹងលោក Christopher McQuarrie សំរាប់ភាពយន្ដវគ្គបន្ដរបស់ "Mission: Impossible"។

តាមការរាយការណ៍របស់ Variety ភាពយន្ដវគ្គបន្ដនេះគឺនឹងថតរួមគ្នា ហើយចាក់បញ្ចាំងមិនឆ្ងាយពីគ្នាប៉ុន្មានទេ ដោយសារតែភាពយន្ដនេះមានការគាំទ្រជាខ្លាំងពីទស្សនិកជន។

ភាពយន្ដទីមួយនឹងចាក់បញ្ចាំងនៅរដូវក្ដៅឆ្នាំ 2021 រីឯមួយទៀតគឺនឹងចាក់បញ្ចាំងនៅរដូវក្ដៅឆ្នាំ 2022។

ការរើសកាលបរិច្ឆេទចាក់បញ្ចាំងនេះក៏ដើម្បីចៀសវាងការជាន់គ្នាជាមួយភាពយន្ដរបស់ Paramount ថ្មីនៅឆ្នាំ 2020 គឺ "Top Gun: Maverick" ដែលមានតួសម្ដែងជាលោក Tom Cruise ផងដែរ ។

តួឯកប្រចាំរឿង "Mission Impossible" បានបញ្ជាក់ពីការបន្តដំនើរជាមួយរឿងនេះដោយបានបង្ហើបពីថ្ងៃចាក់បញ្ចាំងនៅលើបណ្ដាញ Twitter រីឯអ្នកដឹកនាំវិញក៏បានបញ្ជាក់ការវិលត្រលប់របស់គាត់វិញតាមរយៈការបង្ហោះពាក្យមួយឃ្លា "Missions: Accepted #MissionImpossible"។


តារារឿង "Mission Impossible" លោក Tom Cruise និងអ្នកដឹកនាំ
Christopher McQuarrie នឹងរួមដៃគ្នាសហការម្ដងទៀតក្នុងវគ្គបន្ដនេះ
(Photo source: Stephen Lovekin/REX/Shutterstock)។

McQuarrie ដែលនឹងសរសេរបារ៉ូលសំរាប់ភាពយន្ដទាំងពីនេះបានបង្ហើបក្នុងបទសម្ភាសន៍ថ្មីៗនេះថាគាត់សង្ឃឹមថានឹងធ្វើអ្វីប្លែក។

អ្នកដឹកនាំនេះចូលដឹកនាំរឿងសេរ៊ី "Mission: Impossible" ចាប់តាំងពីរឿង 2015 "Mission: Impossible Rogue Nation"។ ភាពយន្ដ "Mission: Impossible – Fallout" កាលពីឆ្នាំ 2018 មុននេះទទួលបានពិន្ទុ 97% នៅលើ Rotten Tomatoes ដែលជាពិន្ទុខ្ពស់ជាងគេក្នុងចំណោមភាពយន្ដទាំង 6 របស់សេរ៊ីនេះ។

Cinema Online, 16 January 2019


Related Movies:
Mission: Impossible Fallout (27 Jul 2018)
Mission: Impossible Rogue Nation (04 Aug 2015)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.

Related Links:
Showtimes