News

អ្នកដឹកនាំរឿងបង្ហើបថា "Kingsman 3" នឹងចាប់ផ្ដើមថតនៅចុងឆ្នាំនេះ

Writer: Florey DM



Taron Egerton និង Colin Firth នឹងលេចមុខម្ដងទៀតក្នុង "Kingsman 3"

27 May – អ្នកដឹកនាំរឿងលោក Matthew Vaughn ពិតជាអន្ទះសារក្នុងការបន្តសាច់រឿង Gary "Eggsy" Unwin and Harry Hart របស់ Taron Egerton និង Colin Firth ហើយគាត់សង្ឃឹមថានឹងចាប់ផ្ដើមថតនៅចុងឆ្នាំ 2019 នេះ។

Vaughn បង្ហើបប្រាប់ Digital Spy ថាតួអង្គ "Kingsman" នេះនឹងត្រលប់មកជួបគ្នាជាលើកទីបីដើម្បី "បញ្ចប់ទំនាក់ទំនងរវាង Eggsy និង Harry"។

"វគ្គចុងក្រោយនៃទំនាក់ទំនងរបស់គេត្រូវតែប្រាប់ឲ្យពិភពលោកដឹងដែលជាអ្វីដែលពួកយើងត្រៀមខ្លួនរួចរាល់ដើម្បីដឹងពីវា ហើយខ្ញុំសង្ឃឹមថានឹងអាចចាប់ផ្ដើមថតចុងឆ្នាំនេះឬដើមឆ្នាំក្រោយ" គាត់បន្ថែម។

អ្នកដឹកនាំរូបនេះបាននិយាយតាំងពីឆ្នាំមុនមកម្ល៉េះថា "Kingsman 3" នឹងជាភាពយន្ដដែលបញ្ចប់ទំនាក់ទំនងរវាងភ្នាក់ងារសម្ងាត់ពីររូបនេះ។ ប៉ុន្ដែទោះបីជាគាត់មានគំនិតមួយរយៈមកដែរហើយក៏ដោយ គាត់ទើបតែមានពេលវេលាអាចចាប់ផ្ដើមថតយ៉ាងលឿនបំផុតត្រឹមឆ្នាំនេះទេដោយសារគាត់ជាប់រវល់ជាមួយនឹងភាពយន្ដ prequel ចំនងជើង "Kingsman: The Great Game"។


គិតមកទល់ពេលនេះ Matthew Vaughn បានដឹកនាំភាពយន្ដសេរ៊ី "Kingsman" ទាំងអស់រួមបញ្ចូលទាំងវគ្គ prequel ដែលនឹងចាក់បញ្ចាំងបន្ទាប់ផងដែរ
(Photo source: Fox | The Independent)

ភាពយន្ដ prequel នេះភាគច្រើនត្រូវគេយល់ច្រឡំថាជា "Kingsman 3" ព្រោះវាជាភាពយន្ដទីបីក្នុងស៊េរី "Kingsman" នេះ។ ប៉ុន្ដែភាពយន្ដនេះគឺនិយាយអំពីសាច់រឿងមុនរបស់ Eggsy និង Harry ទៀតដូច្នេះនឹងគ្មាន Egerton និង Firth ក្នុងវគ្គនេះទេ។

តួអង្គដែលនឹងលេចមុខក្នុងវគ្គនេះមានដូចជា Harris Dickinson, Liam Neeson, Ralph Fiennes, Aaron Taylor-Johnson, Daniel Daniel Brühl និង Gemma Arterton ដែលនឹងនិយាយអំពីការបង្កើតភ្នាក់ងារសម្ងាត់នេះដំបូងកាលពីដើមសតវត្សទី 20។

ថ្ងៃចាក់បញ្ចាំង "Kingsman: The Great Game" នៅទ្វីបអាមេរិកខាងជើងគឺ 14 កុម្ភៈ 2020 បន្ទាប់ពីត្រូវពន្យារពេលពីថ្ងៃចាក់បញ្ចាំងនៅខែវិច្ឆិកា ឆ្នាំ 2019 មក។ ថ្ងៃចាក់បញ្ចាំងសម្រាប់ "Kingsman 3" មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

សម្រាប់ពេលនេះផងដែរ ប្រិយមិត្តអាចទស្សនាការសម្ដែងរួមគ្នារវាង Vaughn-Egerton នៅក្នុងរឿង "Rocketman" ដែលនឹងចាក់បញ្ចាំងនៅខែកក្កដាខាងមុខនេះ។ Vaughn ផលិតភាពយន្ដជីវប្រវិត្តបែបតូរ្យតន្រ្ដីនេះដែល Egerton សម្ដែងជាតួអង្គ Elton John។

Cinema Online, 27 May 2019


Related Movies:
Kingsman: The Golden Circle (Not Showing)
Kingsman: The Secret Service (20 Feb 2015)

Jwplayer article page COKH (English)

You May Also Like:
To read this article in English, click HERE.
Showtimes