News

ត្រៀមខ្លួនទស្សនា Rain ក្នុង "Race to Freedom: Um Bok Dong"

Writer: Vong Phal Solysa



ទស្សនា Rain ធាក់កង់ទៅរកជ័យជំនះក្នុង "Race to Freedom: Um Bok Dong"។

16 May – អ្នកគាំទ្ររបស់ Rain អាចសប្បាយចិត្តវិញបានដោយតារាចម្រៀងនិងតារាសម្តែងរូបនេះនឹងត្រឡប់មកកាន់កញ្ចក់អេក្រង់ធំវិញក្នុងពេលឆាប់ៗនេះ ជាមួយខ្សែភាពយន្តខ្នាតធំដែលពឹងផ្អែកទៅលើព្រឹត្តិការណ៍ជីវិតពិតៗក្នុងសង្គម។

ដឹកនាំដោយ Kim Ryu-sung ភាពយន្ត "Race to Freedom: Um Bok Dong" ត្រូវបានពឹងផ្អែកទៅលើរឿងពិតរបស់កីឡាករធាក់កង់ដ៏ល្បីឈ្មោះមួយរូបគឺ Um Bok-dong ដែលបានក្លាយជានិមិត្តរូបនៃមោទភាពរបស់ប្រជាជនកូរ៉េក្នុងកំឡុងសម័យអាណានិគមជប៉ុន បន្ទាប់ពីគាត់យកឈ្នះកីឡាករធាក់កង់ជប៉ុន និងដណ្តើមយកពានរង្វាន់ជើងឯកក្នុងការប្រកួតធាក់កង់មួយ។

ខ្សែភាពយន្តបែបជីវប្រវត្តិមួយនេះនឹងកំណត់ការត្រឡប់មកកាន់កញ្ចក់អេក្រង់ធំវិញរបស់ Rain បន្ទាប់ពីអស់រយៈពេលជាងបួនឆ្នាំមក។

មិនតែប៉ុណ្ណោះ វានឹងជាតួអង្គបែបជីវប្រវត្តិដំបូងបំផុតក្នុងអាជីពជាតារាសម្តែងរបស់គាត់ ដែលជាប្រភេទតួអង្គមានភាពលំបាកយ៉ាងខ្លាំងសម្រាប់តារាសម្តែងគ្រប់រូប។

តួអង្គក្នុងខ្សែភាពយន្តចុងក្រោយបង្អស់របស់ Rain គឺក្នុងភាពយន្តបែបស្នេហារបស់ចិនដែលមានចំណងជើងថា "For Love or Money" កាលពីឆ្នាំ 2014 ដែលគាត់បានសម្តែងរួមគ្នាជាមួយ Liu Yi-fei។

កាលពីឆ្នាំទៅ គាត់ក៏បានត្រឡប់មកកាន់កញ្ចក់អេក្រង់តូចវិញផងដែរជាមួយរឿងភាគទូរទស្សន៍បែបស៊ើបអង្កេតដែលមានចំណងជើងថា "Sketch"។

ដើម្បីដឹងថា Rain អាចសម្តែងបានល្អយ៉ាងណាជាតួអង្គដែលពឹងផ្អែកទៅលើបុគ្គលពិតប្រាកដរូបនេះដែលមានការគោរពស្រឡាញ់ពីមនុស្សជាច្រើនសម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ កុំភ្លេចទៅទស្សនា "Race to Freedom: Um Bok Dong" នៅពេលដែលវាចាប់ផ្តើមបញ្ចាំងក្នុងខែក្រោយនេះ។

Cinema Online, 16 May 2019


Related Movies:
Race To Freedom: Um Bok Dong (Korean) (18 Jun 2019)

You May Also Like:
To read this article in English, click HERE.
Showtimes